ព្រះអង្គម្ចាស់ Sheikh Khaled bin Mohamed bin Zayed Al Nahyan ។ ប្រភព៖ WAM |
នាល្ងាចថ្ងៃទី ២១ ឧសភា ព្រះអង្គម្ចាស់នៃ Abu Dhabi, Sheikh Khaled bin Mohamed bin Zayed Al Nahyan ដែលជាប្រធានក្រុមប្រឹក្សាប្រតិបត្តិ Abu Dhabi នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានចាប់ផ្តើមដំណើរទស្សនកិច្ចពិសេសរយៈពេល ៤ ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី។
ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថា នឹងពង្រឹងទំនាក់ទំនងល្អយូរអង្វែងរវាងម៉ាឡេស៊ី និងអេមីរ៉ាត់អារ៉ាប់រួម (UAE) ដែលត្រូវបានដំឡើង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រកាលពីថ្ងៃទី ២៧ ខែកញ្ញាឆ្នាំមុន។
យោងតាមរបៀបវារៈ ព្រះអង្គម្ចាស់នឹងចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងផ្លាស់ប្តូរទស្សនៈលើបញ្ហាជាច្រើនដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមទាំងទំនាក់ទំនងទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់មក ព្រះអង្គម្ចាស់នឹងជួបជាមួយព្រះមហាក្សត្រ Abdullah Ri'ayatuddin Al-Mustafa Billah Shah នៅព្រះបរមរាជវាំង ក្នុងទីក្រុង Kuala Lumper៕