|
ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គមហេសីមីឈីកុជំរុញទំនាក់ទំនងទ្វេភាគី |
(VOV)_សាធារណះនិងទូរគមនាគមន៍ជប៉ុនបានយកចិត្តទុកដាក់ជា ពិសេស
ចំពោះដំណើរទស្សនកិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅវៀតណាមរបស់ព្រះចៅអធិរាជ
ជប៉ុនអាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុ ចាប់ពីថ្ងៃទី២៨កុម្ភះ ដល់ ថ្ងៃទី៥មិនាឆ្នាំ
២០១៧។ បណ្ដាកាសែតធំៗរបស់ជប៉ុន នាថ្ងៃទី១មិនា បានចុះ ផ្សាយរូបភាពព្រះចៅ
អធិរាជជប៉ុនអាគីហ៊ីតុនិងអគ្គមហេសីមីឈីកុ បានអបអរ សាទរនៅវៀតណាម ក៏
ដូចជាបណ្ដាព័ត៌មានស្ដីអំពីដំណើរទស្សនកិច្ច លើកនេះ។
ទីភ្នាក់ងារសារព័ត៌មាន Kyodoបានជូនដំណឹងថា៖ ព្រះចៅអធិរាជជប៉ុន មាន
គោលបំណងជំរុញថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុននិងវៀតណាម។
ទូរគមនាគមន៍ជប៉ុនក៏បានអោយដឹងថា៖វៀតណាមនិងជប៉ុនជាដៃគូយុទ្ធ
សាស្ត្រ និងជប៉ុនកំពុងជាដៃគូសេដ្ឋកិច្ចសំខាន់ជួរមុខរបស់វៀតណាម និងក៏ជា
អ្នកផ្តល់ជំនួយ ODA ធំបំផុតសំរាប់វៀតណាមទៀតផង។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP វិទ្យុ Sputnik ក៏
បានជូនដំណឹងអំពីដំណើរទស្សនកិច្ចនៅវៀតណាម របស់ព្រះចៅអធិរាជជប៉ុន អាគី
ហ៊ីតុនិងអគ្គ មហេសី មីឈីកុផងដែរ៕