ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុយនិសវៀតណាមជារបត់សំខាន់

Chia sẻ

(VOVworld) - មុនដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី
របស់លោកអគ្គលេខាបក្សកុម្មុយនិសវៀតណាម
Nguyen Phu Trong អ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀត
ណាមប្រចាំនៅរុស្ស៊ីបានធ្វើការសម្ភាសន៍ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Sonអំពីរាល់បញ្ហាទាក់ទិនដល់ទំនាក់ទំនងរវាង
ប្រទេសទាំង២។

(VOVworld) - មុនដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់លោកអគ្គលេខាបក្ស
កុម្មុយនិសវៀតណាម Nguyen Phu Trong អ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាម
ប្រចាំនៅរុស្ស៊ីបានធ្វើការសម្ភាសន៍ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក
Nguyen Thanh Son អំពីរាល់បញ្ហាទាក់ទិនដល់ទំនាក់ទំនងរវាងប្រទេសទាំង២។
លោក Nguyen Thanh Son បានលើកច្បាស់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គ
លេខាបក្ស Nguyen Phu Trong ជារបត់ដ៏សែនសំខាន់ គូសសញ្ញាសំគាល់គោលបំ
ណងរបស់រដ្ឋនិងប្រជាជននៃប្រទេសទាំង២ គឺនាំទំនាក់ទំនងសហប្រតិបតិ្តការ
មិត្តភាពវៀតណាម-រុស្ស៊ី វិលត្រឡប់មកសម័យកាលដ៏កក់ក្ដៅ សក្ដិសមនឹងទំនាក់
ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដែលរដ្ឋាភិបាលទាំង២បានព្រមព្រៀង។
លោក បានឲ្យដឹងថែមទៀតថា៖

ដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុយនិសវៀតណាមជារបត់សំខាន់ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son ឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាម


“យើងខ្ញុំចាត់ទុកថា​ កិច្ចសហប្រតិបតិ្តការលើវិស័យយោធា អប់រំ បណ្ដុះបណ្ដាល
រវាងប្រទេសទាំង២គឺល្អណាស់។រុស្ស៊ីបានបង្ហាញពីគោលបំណងថា បន្តមានជួរ
អ្នកវិទ្យាសាស្ត្របច្ចេកទេសវ័យក្មេងរបស់វៀតណាមត្រូវបានបណ្តុះបណ្ដាលនៅ
រុស្ស៊ីដូចជានៅសហភាពសូវៀតមុននេះ។ហើយយើងខ្ញុំកំពុងពិភាគ្សាដើម្បីឈាន
ទៅលាតត្រដាងអនុវត្តការសាងសង់រោងចក្រអគ្គីសនីនុយគ្លេអ៊ែរ Ninh Thuan។ក្នុង
វិស័យវប្បធម៌ សិល្បៈ នាបណ្ដាឆ្នាំកន្លងទៅ យើងខ្ញុំមានដ៏ជួរអ្នកធ្វើការងារសិល្បៈ
វប្បធម៌ល្បីល្បាញដែលត្រូវបានបណ្ដុះបណ្ដាលនៅសូវៀតមុននេះ និងនៅរុស្ស៊ី
នាបច្ចុប្បន្ន៕
ឯកអគ្គរដ្ឋទូត Nguyen Thanh Son បានឲ្យដឹងថា សហគមន៍ជនវៀតណាមនៅ
រុស្ស៊ីនាបច្ចុប្បន្នជាកម្លាំងដែលមានការរួមវិភាគទានជាក់ស្ដែងសំរាប់ស្ថិរភាពនិង
ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរុស្ស៊ី៕                 ​​    
                      Diep Anh – Doan Hai អ្នកយកព័ត៏មានរបស់VOVប្រចាំនៅរុស្ស៊ី

ប្រតិកម្មទៅវិញ