ដំណើរទស្សនកិច្ចចូលរួម WEF២០១៧របស់នាយករដ្ឋមន្ត្រីទទួលបានលទ្ធផលជាក់ស្តែងជាច្រើន

Chia sẻ
(VOVworld)-ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មានបន្ទាប់ពីបញ្ចប់សន្និសីទ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៧ 
ដំណើរទស្សនកិច្ចចូលរួម WEF២០១៧របស់នាយករដ្ឋមន្ត្រីទទួលបានលទ្ធផលជាក់ស្តែងជាច្រើន - ảnh 1
ដំណើរទស្សនកិច្ចចូលរួម WEF២០១៧របស់នាយករដ្ឋមន្ត្រីទទួលបានលទ្ធផល ជាក់ស្តែងជាច្រើន

(VOVworld)-ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មានបន្ទាប់ពីបញ្ចប់សន្និសីទ
 វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៧ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត
 ណាម លោក Bui Thanh Son បានឲ្យដឹងថា៖ តាមរយៈសន្និសីទនានានិងជួបប្រា
ស្រ័យជាមួយដៃគូនិងអង្គភាពអាជីវកម្មអន្តរជាតិមួយចំនួននោះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានផ្សព្វផ្សាយសារមួយស្តីពីការប្តេជ្ញារបស់វៀតណាម
ក្នុងការផ្លាស់ប្តូរថ្មីរូបភាពប្រទេសជាតិ ជម្រុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញនិងផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនក្នុងដំណាក់កាលអភិវឌ្ឍន៍ខាងមុខ។

        លោក Bui Thanh Son បានគូសបញ្ជាក់ថា ក្នុងសន្និសីទ WEF លើកនេះ វៀត
ណាមនិង WEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន។ ហើយ វៀត
ណាមជាប្រទេសដើមដំបូង​ដែល WEF ចុះហត្ថលេខាលើកកិច្ចព្រមព្រៀងតាមរូប
 សណ្ឋានសហប្រតិបត្តិការសាធារណនិងឯកជន (PPP) សំដៅជួយវៀតណាមទាក់
 ទងផ្ទាល់និងឆ្លៀតយករាល់ប្រភពកម្លាំង បញ្ញារបស់ WEF ក៏ដូចជារបស់ប្រទេស
 ជាសមាជិកភាពរបស់ WEF ផងដែរ។ ជាពិសេស​ ការចូលរួម WEF លើកនេះ ជា
ឱកាស ដើម្បីវៀតណាមផ្សព្វផ្សាយឆ្នាំ APEC ២០១៧ ទៅពិភពលោកទាំងមូល
ទៀតផង៕

ប្រតិកម្មទៅវិញ