ដំណើរទួរទេសចរណ៍សហគមន៍នៅតំបន់ជបទ Bac Bo

Chia sẻ

(VOVworld) – មកដល់ស្រុក Giao Thuy ខេត្ត Nam Dinh
 (ភាគខាងជើង វៀតណាម) ក្នុងដំណើរទួរទេសចរណ៍
សហគមន៍គឺគួរឲ្យទាក់ទាញណាស់។​ ស្នាក់នៅក្នុងផ្ទះ
ឈើបុរាណរបស់ប្រជាកសិករសម្របខ្លួនចូលក្នុងជិះវ
ភាពរស់នៅដ៏សុខសាន្តត្រាណនិងសាមញ្ញនៅជនបទ
ឬ ជីកង់លើផ្លូវចាក់ បេតង់ស្អាតស្អំជុំវិញភូមិឃុំនិង
ស្តាប់សម្រែករបស់សត្វបស្សាបក្សីហើយបានឃើញថា៖
ជីវភាពពោរពេញទៅដោយពណ៌រចម្រុះ។ 


ដំណើរទួរទេសចរណ៍សហគមន៍នៅតំបន់ជបទ Bac Bo - ảnh 1
ដំណើរទួរទេសចរណ៍សហគមន៍នៅតំបន់ជបទ Bac Bo (VNA)

(VOVworld) – មកដល់ស្រុក Giao Thuy ខេត្ត Nam Dinh (ភាគខាងជើង
វៀតណាម) ក្នុងដំណើរទួរទេសចរណ៍សហគមន៍គឺគួរឲ្យទាក់ទាញណាស់។​
ស្នាក់នៅក្នុងផ្ទះឈើបុរាណរបស់ប្រជាកសិករសម្របខ្លួនចូលក្នុងជិះវភាព
រស់នៅដ៏សុខសាន្តត្រាណនិងសាមញ្ញនៅជនបទ ឬ ជីកង់លើផ្លូវចាក់
បេតង់ស្អាតស្អំជុំវិញភូមិឃុំនិងស្តាប់សម្រែករបស់សត្វបស្សាបក្សីហើយ
បានឃើញថា៖ ជីវភាពពោរពេញទៅដោយពណ៌រចម្រុះ។

        ទទួលទានអាហារពេលល្ងាចក្នុងផ្ទះបុរាណរបស់លោក Nguyen Van
 Van ប្រជាពលរដ្ឋមួយរូបនៅឃុំ Giao Xuan ស្រុក Giao Thuy ប្រព្រឹត្តទៅ
ក្នុងបរិយាកាសកកក្តៅណាស់។ ទាំងម្ចាស់ផ្ទះនិងភ្ញៀវទេសចរស្ថិតស្នាល
សប្បាយរីករាយ ទង្គេចកេវស្រានិង ពិសារមុខម្ហូបអាហារពិសេសនៅទី
នេះដូចជា៖ សាច់មាន់អាំង បន្លែត្រកួនស្ងោរនិងត្រីមឹកចៀន។ ប្រជា
ពលរដ្ឋននៅទីនេះសុទ្ធតែដាំបន្លែ ចិញ្ចឹមមាន់និងនេសាទជលផលដើម្បី
ធ្វើម្ហូបអាហារពោលខាងលើដ៏បុរិសុទ្ធនិងឆ្ងាញ់បំផុត។ ប្រជាពលរដ្ឋន
នៅឃុំ   Giao Xuan ត្រូវបានហ្វឹកហាត់អំពីការធ្វើទេសចរណ៍សហគមន៍
ដោយហេតុនេះគេយល់ច្បាស់តម្រូវការនិងការចាប់អារម្មណ៍របស់ភ្ញៀវ
ទេសចរ។  លោក Nguyen Van Van បានឲ្យដងឹថា៖     «ទទួលភ្ញៀវទេស
ចរពីឆ្នាំ ២០០៦ រហូតមកដល់ពេលនេះ ប៉ុន្តែ ក្នុងរយៈ ពេល ៣ ដល់ ៤
 ឆ្នាំកន្លងទៅ ចំនួនភ្ញៀវទេសចរមកដល់ទីនេះកាន់តែច្រើនកុះករ។
យើងខ្ញុំត្រូវបានរៀនសូត្ររាល់សេវ៉ាកម្មដូចជា៖ ការទទួលភ្ញៀវទេសចរ
របៀបរៀបចំបន្ទប់ភ្ញៀវនិងរបៀបដាំបាយ។ ភ្ញៀវទេសចរបរទេសមាន
តម្រូវការខុសពីភ្ញៀវទេសចរក្នុងប្រទេស។ ជាឧទាហរណ៍ គេចូលចិត្តសាច់
សុទ្ធនិងម្ហូបចៀនក្នុងពេលនោះ ភ្ញៀវទេសចរវៀតណាមចូលចិត្តពិសារ
គ្រឿងសមុទ្រ។»

        បញ្ចប់អាហារពេលល្ងាច ទាំងម្ចាស់ផ្ទះរួមជាមួយភ្ញៀវទេសចរអង្គុយ
ផឹកតែនិងសំណះសំណាអំពីជីវភាពរស់នៅយ៉ាងសប្បាយរីករាយ។

        មានមធ្យោបាយតែមួយគត់ដើម្បីទៅទស្សនាជុំវិញឃុំ Giao Xuan
គឺជិះកង់។ នាព្រឹកព្រលឹមនៅឃុំ Giao Xuan ភ្ញៀវទេសចរតែងតែចូលចិត្ត
ជិះកង់លើផ្លូវជុំវិញឆ្នេរសមុទ្រគយគន់ពេលព្រះអាទិត្យរះនិងនាវានេសាទ
ចូលចតក្នុងកំពង់ផែរ។

        ផ្សារត្រីត្រូវបានបង្កើតនៅកំពង់ផែរសមុទ្រនៅទីនេះ។ សម្លេងហៅគ្នា
ដ៏អ៊ូអរ លាយឡំសម្លេងតថ្លៃនិងសម្លេងញញឹមសប្បាយរីករាយបានធ្វើឲ្យ
តំបន់ជនបទនេះរស់រវឺកណាស់។ ការទិញលក់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។
 ក្នុងពេលព្រះ អាទិរះខ្ពស់ក៍ជាពេលវេលនាផ្សារត្រីបិទបញ្ចប់ដែរ។ មនុស្ស
ម្នាបំបែកផ្លូវគ្នាគ្រប់ ទិសទី។

        ចាកចេញពីផ្សារត្រី ទីកន្លែងទៅដល់ជាបន្តដែលភ្ញៀវទេសចរនៅក្នុង
និង ក្រៅប្រទេសចូលចិត្តនោះគឺជាមូលដ្ឋានផលិតទឹកត្រីប្រព្រៃណីរបស់គ្រួ
សារលោក Tran Van Phung នៅឃុំ Giao Hai។ លោក Trinh Van Hau អ្នក
គ្រប់គ្រង មជ្ឈមណ្ឌលអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ីសហគមន៍បានឲ្យដឹង
ថា៖

        «នេះគឺជាទីកន្លែងទស្សនាសំរាប់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរបរទេសមក
ដល់ទីនេះមិនទិញអ្វីៗទេ​ ប៉ុន្តែ គេមានគោលបំណងស្វែងយល់អំពីការធ្វើ
ទឹកត្រី ប្រជាព្រៃ។ ខណៈពេលដែល ភ្ញៀវទេសចរវៀតណាមមានចំណាប់
អារម្មណ៍យ៉ាង ខ្លាំងដោយរបៀបធ្វើទឹកត្រី។ ចំពោះកុមារកុមារី គេមាន
ឱកាសដំណើរការសាក​ល្បងអំពីមុខរបរធ្វើទឹកត្រីនេះ។»

        ដោយមានប្រភពជលផលដ៏សម្បូរបែប ប្រជាជននៅឃុំ Giao Thuy
ធ្វើបាន ទឹកត្រីច្រើនប្រភេទឈ្ងុយឆ្ងាញ់ណាស់។ លោក  Tran Van Phung
បានចែករំ លែកថា៖                      

        «មុននេះ គ្រួសារមួយចំនួនបានធ្វើទឹកត្រី។ ពីពេលបើកទូលាយរូប
សណ្ឋាន ទេសចរណ៍នេះ យើងខ្ញុំលក់ដាច់ថែមទៀត។ ភ្ញៀវមកទស្សនាហើយ
ទិញទឹកត្រី។ យើងខ្ញុំខំប្រឹងប្រែងធ្វើទឹកត្រីធានាថាមានគុណភាពខ្ពស់និង
សុវត្ថិភាពអនាម័យ។»

        ភ្ញៀវទេសចរអញ្ជើញមកទស្សនានៅស្រុក Giao Thuy កាន់តែច្រើន
កុះករពី មួយថ្ងៃទៅមួយថ្ងៃ។ ប្រជាពលរដ្ឋនៅទីនេះមានចំណូលបន្ថែមពី
ការធ្វើទេសចរណ៍ប៉ុន្តែប្រការដែលធ្វើឲ្យប្រជាជនគួរឲ្យទាក់ទាញបំផុតគឺ
គេរៀនសូត្របាននូវប្រការល្អប្រសើរពីភ្ញៀវទេសចរ។ ដំណើរសាកល្បងជីវ
ភាពរនៅជនបទសុខសាន្តត្រាណស្រុក Giao Thuy ជាមួយប្រជាពលរដ្ឋ
ស្និទស្នាលរាក់ទាក់នឹងធ្វើឲ្យ ការមមាញឹតនិងភាពធុញទ្រាន់ក្នុងជីវភាព
រស់នៅនាបច្ចុប្បន្នបានលោយបាត់៕ 

ប្រតិកម្មទៅវិញ