|
ដំណើរក្រហម២០១៤ទទួលបានឈាមជិត៤៨ពាន់ឯកតា (suctrenhanvan.edu.vn) |
Vovworld-នារសៀលថ្ងៃទី២៧កក្កដានៅសន្និសីទបូកសរុបដំណើរក្រហម
ឆ្នាំ២០១៤ គណៈចាត់តាំងបានប្រកាសទទួលបានឈាមជិត៤៨ពាន់ឯកតា។
សាស្ត្រាចារ្សបណ្ឌិត Nguyen Anh Tri ប្រធានវិទ្យាស្ថានឈាមវិទ្យានិងបរិច្ឆាក
ឈាមមជ្ឈឹមបានសង្កត់ធ្ងន់ថា បន្តជោគជ័យរបស់ឆ្នាំដំបូង ដំណើរក្រហមឆ្នាំ២០១៤បានរៀបចំបណ្ដាសកម្មភាពដ៏សម្បូរបែបនៅខេត្តក្រុងចំនួន២៥ដើម្បីអនុវត្តបេសកកម្មផ្សាភ្ជាប់ចរន្តឈាមវៀតណាមរួមមានការរៀបចំទិវាបុណ្យ
បរិច្ឆាកឈាម ឃោសនា ដង្ហែក្បួនជាដើម។ ចំណុចលេចធ្លោរបស់ដំណើរក្រហម២០១៤គឺការចូលរួមរបស់ជនស្ម័គ្រចិត្តចំនួន១២០នាក់តាមក្រុមចំនួន២រួមជាមួយ
ការចូលរួមរបស់ស្ថាប័នផ្នែកនិងជនស្ម័គ្រចិត្តជិត១៥ពាន់នាក់នៅខេត្តក្រុងចំនួន
២៥លើទូទាំងប្រទេស៕