ពិធីប្រគល់វិញ្ញាបនបត្រអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការជាប្រចាំនៃជើងហោះហើរពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិក ទៅក្រុមហ៊ុនអាកាសចរណ៍វៀតណាម |
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ ទីប្រឹក្សាពាណិជ្ជ កម្ម នៃស្ថានទូតអាមេរិកប្រចាំនៅវៀតណាម ក្នុងនាមអាជ្ញាធរអាមេរិក បានធ្វើពិធីប្រគល់វិញ្ញាបនបត្រអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការជាប្រចាំ នៃជើង ហោះ ហើរពាណិជ្ជកម្មរវាងវៀត ណាម និងអាមេរិក ទៅក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines-VNA)។ ជាមួយនឹងព្រឹត្តិការណ៍នេះ VNA គឺជាក្រុមហ៊ុនអាកាសចរណ៍វៀត ណាមដំបូងគេដែលមានអាជ្ញាប័ណ្ណហោះហើរទៅកាន់សហរដ្ឋ អាមេរិកជាប្រចាំ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបង្កើតផែនការដើម្បីអនុវត្តការហោះហើរពាណិជ្ជកម្មធម្មតាជាលើកដំបូងរវាងវៀតណាមនិងសហរដ្ឋអាមេរិក។ តាមគម្រោង ជើងហោះ ហើរដំបូងរបស់ VNA នឹងដំណើរការនៅថ្ងៃទី ២៨ ខែវិច្ឆិកា។ លោក Le Hong Ha អគ្គនាយកក្រុមហ៊ុន Vietnam Airlines បានឲ្យដឹងថា៖ “ការបើកជើងហោះហើរប្រចាំទៅកាន់សហរដ្ឋ អាមេរិកគឺជាគោលដៅនិងបំណងប្រាថ្នារបស់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។ ប្រការនេះវាយតម្លៃឋានៈប្រកួតប្រជែង កម្រិតអភិវឌ្ឍន៍ និងសមត្ថភាពប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមរំពឹងពីប្រការនេះអស់រយៈពេល ២០ ឆ្នាំកន្លងមកហើយ រហូតមកដល់ពេលនេះយើងអាចធ្វើវាបាន។ នៅក្នុងប្រតិបត្តិការពាណិជ្ជកម្មដំបូងទៅកាន់សហរដ្ឋអាមេរិក VNA ដំណើរការជើងហោះហើរ ២ ជើងក្នុងមួយសប្តាហ៍ ហើយ VNA បានអនុវត្តន៍ជើងហោះហើរពីរជើង/សប្តាហ៍។
ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ចំណាយពេល ១៣ម៉ោង ៥០ នាទី។ ជើងត្រឡប់ចេញពីសាន់ហ្វ្រាន់ស៊ីស្កូហើយចុះចតនៅទីក្រុងហូជីមិញ ដោយប្រើពេលហោះហើរ ប្រហែល ១៦ ម៉ោង ៤០ នាទី៕