ដំណើរការច្រកទ្វារត្រួតពិនិត្យការចេញចូលនៅស្ថានីយ៍អន្តរជាតិ Cam Ranh

Chia sẻ

(VOVWORLD) - នាយកដ្ឋានគ្រប់គ្រងការចេញចូលព្រំដែន នៃក្រសួងនគរបាលទើបដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យច្រកទ្វារចេញចូលព្រំដែនដោយស្វ័យប្រវត្តិ (Autogate) នៅស្ថានីយ៍អន្តរជាតិ Cam Ranh ខេត្ត Khanh Hoa។

ដំណើរការច្រកទ្វារត្រួតពិនិត្យការចេញចូលនៅស្ថានីយ៍អន្តរជាតិ Cam Ranh - ảnh 1ថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុន ស្ថានីយអន្តរជាតិ Cam Ranh ជូនពរអ្នកដំណើរក្នុងការអនុវត្តប្រកបដោយជោគជ័យការបំពេញបែបបទឆ្លងដែនដោយស្វ័យប្រវត្តិ (រូបថត៖ VOV)

នៅដំណាក់កាលដំបូង បែបបទឆ្លងដែនតាមរយៈប្រព័ន្ធគឺសម្រាប់តែពលរដ្ឋវៀត ណាមដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មដោយជោគជ័យប៉ុណ្ណោះ។ ដំណើរការបំពេញបែបបទចេញចូលដោយស្វ័យប្រវត្តិចំណាយពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ ហើយអ្នកដំណើរ ដែលបានបំពេញបែបបទរួចរាល់គឺមិនចាំបាច់បោះត្រាលើលិខិតឆ្លងដែនដូចកាលពីមុននោះទេ។ លោកស្រី Le Thi Hong Minh អគ្គនាយិកាក្រុមហ៊ុនភាគីហ៊ុនស្ថានីយ៍អន្តរជាតិ Cam Ranh បានឲ្យដឹងថា៖ “កាលពីមុន ត្រូវធ្វើដោយដៃ ប៉ុន្តែនាបច្ចុប្បន្នមានម៉ាស៊ីនហើយ ដូច្នេះការបំពេញបែបបទគឺលឿនណាស់ ពោលគឺត្រឹមតែចំណាយប៉ុន្មានវិនាទីប៉ុណ្ណោះ។ ពីមុនត្រូវបង្ហាញលិខិតឆ្លងដែន ពិនិត្យក្នុងម៉ាស៊ីន ប៉ុន្តែបច្ចុប្បន្ននេះ ទិន្នន័យជាតិទាំងមូលគឺមានស្រាប់ហើយ។ អ្នកធ្វើដំណើរទាំងអស់សប្បាយរីករាយណាស់  ព្រោះថាមិនចាំបាច់រង់ចាំបំពេញបែបបទយ៉ាងយូរដូចមុនឡើយ”។

បច្ចុប្បន្ននេះ អ្នកដំណើរបរទេសមិនទាន់ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធច្រកទ្វារគ្រប់គ្រងការចេញចូលដោយស្វ័យប្រវត្តិឡើយ៕

ប្រតិកម្មទៅវិញ