ដំណាងយុវជនវៀតណាមនៅឯបរទេសចំនួន១៧០នាក់បានចូលរួមជំរុំវិស្សមកាល

Chia sẻ
Vovworld-ដោយប្រធានបទ សមុទ្រកោះស្រុកកំណើតខ្ញុំ ជំរុំវិស្សមកាលឆ្នាំ​២០១៤​បានប្រព្រឹត្តទៅចាប់បីថ្ងៃទី៨ដល់២៧កក្កដា
ដំណាងយុវជនវៀតណាមនៅឯបរទេសចំនួន១៧០នាក់បានចូលរួមជំរុំវិស្សមកាល - ảnh 1
ដំណាងយុវជនវៀតណាមនៅឯបរទេសចំនួន១៧០នាក់បានចូលរួមជំរុំវិស្សមកាល (vietnamplus.vn)

        Vovworld-ដោយប្រធានបទ សមុទ្រកោះស្រុកកំណើតខ្ញុំ ជំរុំវិស្សមកាល
ឆ្នាំ​២០១៤​បានប្រព្រឹត្តទៅចាប់បីថ្ងៃទី៨ដល់២៧កក្កដានៅដំបន់ជាច្រើននៅភូមិ
ភាគ​ទាំង៣សំដៅជួយជ្រោមជ្រែងបណ្ដាសកម្មភាពនៃទូទាំងប្រទេសដើម្បី​អធិបតេយ្យភាពសមុទ្រកោះដ៏ពិសិដ្ឋនៃមាតុប្រទេសនិងបណ្ដាទិវាបុណ្យធំៗ
​របស់ប្រជាជាតិ។ ដំណាងចំនួន១៧០នាក់មានស្នាដៃក្នុងការរៀនសូត្រ​ពលកម្ម​និងមានការរួមចំណែកជាច្រើនសំរាប់ចលនាកសាងសហគមន៍សាមគ្គីភាពនិង
ឆ្ពោះទៅមាតុប្រទេសនឹងបានចូលរួមជំរុំវិស្សមកាល។

        នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី៣កក្កដានៅទីក្រុងហាណូយ អនុប្រធាន​គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសលោក Dang The
Hung បានឲ្យដឹងថា ខ្លឹមសារសំខាន់មួយក្នុងចំណោមខ្លឹមសារសំខាន់​របស់​ជំរុំ​វិស្សមកាលវៀតណាម២០១៤គឺជួយឲ្យយុវជនជាជនវៀតណាមនៅឯបរទេស
មានលក្ខណៈទាក់ទងនិងយល់ដឹងយ៉ាងជ្រាលជ្រៅជាងទៀតអំពីអធិបតេយ្យ​ភាពកោះសមុទ្រនៃមាតុប្រទេស​ប្រពៃណីស្នេហាជាតិសាមគ្គីភាព៕

ប្រតិកម្មទៅវិញ