ដំណើការចរចារសន្តិភាពនៅស៊ីរីចាប់ផ្តើម

Chia sẻ
(VOVworld) – ការចរចារស្តីពីដំណើសន្តិភាពនៅស៊ីរី
ដែល អ.ស.ប. គាំទ្រត្រូវបានចាប់ផ្តើមឡើងវិញ នាថ្ងៃទី
 ១៤ មិនា នៅទីក្រុង Geneva ស្វីស។ 

ដំណើការចរចារសន្តិភាពនៅស៊ីរីចាប់ផ្តើម - ảnh 1
ដំណើការចរចារសន្តិភាពនៅស៊ីរីចាប់ផ្តើម (Image: VNA)

(VOVworld) – ការចរចារស្តីពីដំណើសន្តិភាពនៅស៊ីរីដែល អ.ស.ប. គាំទ្រត្រូវបាន
ចាប់ផ្តើមឡើងវិញ នាថ្ងៃទី ១៤ មិនា នៅទីក្រុង Geneva ស្វីស។ ទោះបីជា ការចរចារ
សន្តិភាពនេះត្រូវបានចាត់ទុកថាមានក្តីសង្ឃឹមតិចតូចក្តី ប៉ុន្តែ ភាគីនានានៅមាន
គោលបំណងស្វែងរកដំណោះស្រាយសំរាប់ជំលោះដ៏បង្ហូរឈាម ដែលអូសបន្លាយ
ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនៅស៊ីរី។ ក្នុងនោះ ភាគីនានា គ្រោងនឹងពិភាក្សាអំពី
លទ្ធភាពដំណើការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាក្នុង រយៈពេល ១៨ ខែ
ខាងមុខ។ ប៉ុន្តែ ការខ្វែងគំនិតធំបំផុតនាបច្ចុប្បន្នគឺអនាគត របស់ប្រធានាធិបតី
កាន់អំណាចស៊ីរី លោក  Bashar al Assad។ រដ្ឋអំណាច Damascus បានប្រកាស
ជាថ្មីម្តងទៀតបដិសេធការចរចារស្តីពីការបោះឆ្នោតមុន កាលកំណត់ដើម្បី
ជំនួសប្រធានាធិបតីកាន់អំណាច។ ក្នុងពេលនោះ គណៈកម្មាធិការបោះឆ្នោត
ជាន់ខ្ពស់  (HNC) តំណាងឲ្យភាគីប្រឆាំងនៅស៊ីរី បានស្នើរឲ្យប្រធានាធិបតី  
Bashar al Assad កុំឲ្យចូលរួមរដ្ឋាភិបាលអន្តរកាល។ ការខ្វែងគំនិតជ្រាលជ្រៅ
ពោលខាងលើធ្វើឲ្យការចរចារសន្តិភាពបាកទទួល បានលទ្ធផលណាមួយ៕ 

ប្រតិកម្មទៅវិញ