ដាក់ឲ្យដំណើរការវិបផតថលទិន្នន័យជាតិ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៣១ សីហា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិង ទូរគមនាគមន៍បានរៀបចំពិធីដាក់ឲ្យដំណើរការនូវវិបផតថលទិន្នន័យជាតិ។ 
ដាក់ឲ្យដំណើរការវិបផតថលទិន្នន័យជាតិ - ảnh 1គេហទំព័រ data.gov.vn ជាវិបផតថលទិន្នន័យជាតិរបស់វៀតណាម។ (រូបថត៖ mic.gov.vn) 

អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍លោក Nguyen Thanh Hung បានឲ្យដឹងថា នាបច្ចុប្បន្ន មូលដ្ឋានទិន្នន័យជាតិស្ដីពីសហគ្រាសរបស់វៀត ណាមត្រូវបានបង្កើតឡើងជាស្ថាពររួចហើយ។ ទិន្នន័យរបស់ស្ថាប័នរដ្ឋនឹង ត្រូវបានបង្ហោះលើវិបផតថលនេះ ហើយប្រជាជន សហគ្រាសនិងសហ គមន៍អាចប្រើប្រាស់ទិន្នន័យនេះនៅក្នុងគោលដៅស្រាវជ្រាវ សិក្សារៀនសូត្រ ច្នៃប្រឌិតផលិតផល រួមចំណែកដល់ការអភិវឌ្ឍរបស់រដ្ឋនិងសង្គម។ តាម រយៈវិបផតថលនេះ បណ្ដាស្ថាប័ន អង្គការ សហគ្រាសនិងបុគ្គលអាច ចូលរួមផ្ដល់មតិយោបល់ដើម្បីលើកកំពស់ប្រសិទ្ធភាពរបស់វិប ផតថលក្នុងការបម្រើប្រជាជននិងសហគ្រាស។ លោកអនុរដ្ឋមន្រ្តី Nguyen Thanh Hung បានឲ្យដឹងថែមទៀតថា៖

“ដើម្បីទទួលបានជោគជ័យ ក្រៅពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនោះ គឺត្រូវតែមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា និងអ្នកដែល មានកម្មសិទ្ធិលើទិន្នន័យសំខាន់ៗ។ តើគេត្រៀមខ្លួនជាស្រេចចែករំលែក ដែរឬអត់? ខ្ញុំមានគោលបំណងថា វិបផតថល data.gov.vn នឹងក្លាយទៅជា មូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីជួយឧបត្ថម្ភដល់បណ្ដាក្រសួង ស្ថាប័ននិងតំបន់ ក្នុងការចែករំលែកទិន្នន័យ បម្រើសហគមន៍និងសហគ្រាស ឆ្ពោះទៅកសាង រដ្ឋាភិបាលអេឡិចត្រូនិកនិងរដ្ឋាភិបាល ឌីជីថលប្រកបដោយជោគជ័យនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ