ដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសត្រឹមត្រូវតាមកាលវិភាគនិងបទប្បញ្ញត្តិ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែសីហា នៅខេត្ត Dong Nai ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងត្រួតពិនិត្យការងារលើកលែងទោសនៅពន្ធនាគារ Xuan Loc ក្រោមការគ្រប់គ្រងរបស់ក្រសួងនគរបាល។

ដាក់ពង្រាយអនុវត្តន៍សេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសត្រឹមត្រូវតាមកាលវិភាគនិងបទប្បញ្ញត្តិ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយក្រុមប្រឹក្សាពន្ធនាគារ Xuan Loc (រូបថត៖ TTXVN)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រសួងនគរបាលនិងឆ្មាំពន្ធនាគារ Xuan Loc ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ការលើកលែងទោសគឺជាគោលនយោបាយដ៏មានអត្ថន័យសំខាន់អំពីនយោបាយ និងសង្គម បង្ហាញពីការសន្តោសប្រណីពិសេសរបស់បក្ស និងរដ្ឋ។ អ្នកដែលត្រូវបានលើកលែងទោសភាគច្រើន បានទទួលការចុះឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិ ជំនួយស្វែងរកការងារ និងកម្ចីសម្រាប់ផលិតកម្ម និងអាជីវកម្ម។ ប្រការនោះបន្តអះអាងនូវគោលការណ៍ណែនាំ និងគោលនយោបាយត្រឹមត្រូវ និងខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាម ក្នុងការជម្រុញនិងការពារសិទ្ធិមនុស្ស ធានាបាននូវភាពយុត្តិធម៌ និងសមភាពសម្រាប់មុខសញ្ញាទាំងអស់ រួមទាំងអ្នកដែលកំពុងប្រតិបត្តិទោសជាប់ពន្ធនាគារផងដែរ។

អញ្ជើញដឹកនាំការអនុវត្តភារកិច្ចលើកលែងទោសនៅឆ្នាំនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា៖ “ក្រសួងនគរបាល ស្ថាប័នអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាពិគ្រោះលើកលែងទោសពិសេស បន្តណែនាំ ដឹកនាំ ត្រួតពិនិត្យ និងជម្រុញឱ្យនគរបាលមូលដ្ឋាន និងមន្ទីរឃុំឃាំង លាតត្រដាងអនុវត្តន៍សេចក្តីសម្រេចរបស់ប្រធានរដ្ឋ អំពីការលើកលែងទោសឆ្នាំនេះ ត្រឹមត្រូវតាមកាលវិភាគ និងបទប្បញ្ញត្តិ។ កុំធ្វើខុសនៅដំណាក់កាលណាមួយទាល់តែសោះ។ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៩ ខែសីហា ពន្ធនាគារត្រូវបន្តពិនិត្យយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឱ្យប៉ះពាល់ដល់អត្ថន័យមនុស្សសាស្ត្រ នៃការងារលើកលែងទោសនេះ”។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឱ្យអង្គភាពពាក់ព័ន្ធ អនុវត្តន៍ល្អការងារគ្រប់គ្រង  និងជួយអ្នកទទួលបានការលើកលែងទោស អាចសម្របខ្លួនទៅក្នុងសហគមន៍ឡើងវិញ រួមទាំងតភ្ជាប់ជាមួយកន្លែងផលិត និងអង្គភាពអាជីវកម្មដើម្បីជួយពួកគេទទួលបានការងារ និងស្ថេរភាពជីវភាព។ ទន្ទឹមនឹងនោះ នគរបាលមូលដ្ឋាននឹងធ្វើអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋភ្លាមៗ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋជាតិ សម្រាប់អ្នកដែលទទួលបានការលើកលែងទោសត្រឡប់ទៅមូលដ្ឋានរបស់ខ្លួន៕

ប្រតិកម្មទៅវិញ