|
ថ្នាក់ដឹកនាំជន់ខ្ពស់នៃអង្គការភាតរៈឥស្លាម (MB) លោក Mohamed Badie (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៨ កញ្ញា អគ្គរដ្ឋអាជ្ញាអេហ្ស៊ីប លោក Hesham Barakat បានផ្ញើសំណុំ
ឯកសាររបស់ថ្នាក់ដឹកនាំជន់ខ្ពស់នៃអង្គការភាតរៈឥស្លាម (MB) លោក Mohamed Badie រួមជាមួយមុខសញ្ញាចំនួន ១៤ នាក់ទៀត ដល់តុលាកា ព្រហ្មទណ្ឌប្រទេសនេះ ដើម្បី
វិនិច្ឆ័យទោសចំពោះការចោទប្រកាន់អំពីការបង្ក ការប៉ះទង្កិចអំពើរហឹង្សារ ភេវរកម្ម និង
សម្លាប់មនុស្ស ជាដើម។ នាថ្ងៃដ៏ដែល ទ្រព្យសម្បត្តិ្តរបស់គ្រួសារអតីតប្រធានាធិបតី
អេហ្ស៊ីប លោក Mohamed Morsi ក៏ត្រូវបានធ្វើការស៊ើបអង្គេត។ ក្នុងពេលនោះ គណៈ
កម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអេហ្ស៊ីបបានដំណើរការសម័យប្រជុំដំបូងដើម្បី
ពិនិត្យមើលរាល់ មាត្រាដែលនៅមានការខ្វែងគំនិត។ ក្នុងសម័យប្រជុំលើកនេះ អតីត
អគ្គលេខា ធិការនៃសម្ព័នភាពអារ៉ាប់ លោក Amr Moussa ត្រូវបានជ្រើសតាំងធ្វើជា
ប្រធាន គណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអេហ្ស៊ីប។ នេះគឺជាលើកទី ៣
ក្នុងរយៈពេលជិត ៣ ឆ្នាំ កន្លងមក អេហ្ស៊ីបដំណើរការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
របស់ខ្លួន៕