ទិដ្ឋភាពនៅពិធីជូនដំណើរបណ្ដាក្រុមការងារទៅជូនពរបុណ្យចូលឆ្នាំថ្មី (បុណ្យតេត) ចំពោះកម្មាភិបាល យុទ្ធជន ប្រជាជននិងព្រះសង្ឃនៅតាម កោះនានាចំណុះស្រុកកោះ Truong Sa ខេត្ត Khanh Hoa។ (រូបថត៖ qdnd.vn) |
ដំណើរទស្សន កិច្ចនេះបានអះអាងនូវការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់បក្ស រដ្ឋ ក្រសួងការពារប្រទេស កងទ័ពជើងទឹកនិងប្រជាជនចំពោះបុព្វហេតុ ការពារអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ។
នាថ្ងៃដដែល នៅខេត្ត Khanh Hoa ក៏បានប្រព្រឹត្តទៅពិធីបិទបញ្ចប់ ពានវាយកូនហ្គោល “ដើម្បី Truong Sa ជាទីស្រឡាញ់”។ ពាននេះត្រូវបាន ក្រុមហ៊ុន KN Cam Ranh សហការជាមួយវិទ្យុសម្លេងវៀតណាម (VOV) និងកងទ័ពជើងទឹកភូមិភាគទី៤ រៀបចំឡើង ក្នុងគោលដៅរៃអង្គាសទឹក ប្រាក់ជួយឧបត្ថម្ភដល់កងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa។ គណៈចាត់តាំងទទួលបានទឹកប្រាក់ឧបត្ថម្ភចំនួន៦,៣លានដុល្លា អាមេរិក។ លោក Nguyen The Ky អគ្គនាយក VOV បានអោយដឹងថា៖
“ពាននេះមិនត្រឹមតែជាការប្រកួតប្រជែងរវាងកីឡាករវាយកូនហ្គោលជាង១០០នាក់ប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅការតភ្ជាប់បណ្ដាសប្បុរសជន សហគ្រាសនៅក្នុងនិងក្រៅប្រទេស សំដៅរួមវិភាគទានយ៉ាងជាក់ស្ដែងជូន ចំពោះកងទ័ពនិងប្រជាជននៅស្រុកកោះ Truong Sa ទៀតផង។ ទឹកប្រាក់ ដែលបានរៃអង្គាសពីកម្មវិធីនេះ នឹងត្រូវបានប្រើប្រាស់ក្នុងការកសាងប្រព័ន្ធ ម៉ាស៊ីនចម្រោះទឹកសមុទ្រទៅជាទឹកសាប ដើម្បីបម្រើសកម្មភាពប្រចាំថ្ងៃ នៅលើកោះ។ ទន្ទឹមនឹងនោះ គណៈចាត់តាំងក៏បានប្រគល់អាហារូបករណ៍ ជូនកូនៗរបស់បណ្ដាគ្រួសារនៅលើកោះ កូនៗរបស់យុទ្ធជន កម្មាភិបាល ដែលកំពុងបំពេញភារកិច្ចនៅ Truong Sa ផងដែរ”៕