ឈានទៅឯកភាពអង្គការ Protestant ចំនួន២លើទូទាំងប្រទេស

Theo VOV -
Chia sẻ
Vovworld-ដំណាងជិត៥រយនាក់នៅខេត្តក្រុងចំនួន២៧នៅភាគខាងជើង​វៀតណាមបានចូលរួមមហាសន្និបាតសមាគមលើកទី៣៤សមាគម Protestant ភាគខាងជើង។

ឈានទៅឯកភាពអង្គការ Protestant ចំនួន២លើទូទាំងប្រទេស - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរនសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានជួបធ្វើការជាមួយសម្ព័ន្ធសមាគម Protestant ភាគខាងជើងវៀតណាម (VOV)



        Vovworld-ដំណាងជិត៥រយនាក់នៅខេត្តក្រុងចំនួន២៧នៅភាគខាងជើង​វៀតណាមនាថ្ងៃទី២តុលាបានមកទីក្រុងហាណូយចូលរួមមហាសន្និបាតសមាគម
លើកទី៣៤សមាគម Protestant ភាកខាងជើង។​ តាមរបាយការណ៍របស់​ដំណាង​
សម្ព័ន្ធ​សមាគម Protestant ភាគខាងជើងវៀតណាមឲ្យដឹងថា ខេត្តក្រុងចំនួន​២៧
​នៅ​ភាគខាងជើងបច្ចុប្បន្នមានសមាគម Protestantចំនួន៩៥១ ក្នុងនោះសមាគម
Protestant ជាង៩០០ជាជនជាតិភាគតិច។ ក្នុងអណាត្តិកន្លងមក សមាជិក Protestant ជាង១សែន៥ម៉ឺននាក់នៅភាគខាងជើងបន្តអនុវត្តល្អតាមមាគ៌ារបស់​សមាគមគឺ
រស់ល្អខាងផ្លូវលោកនិងផ្លូវធម៍បំរើមាតុប្រទេសនិងប្រជាជាតិ។ ការងារ​សំខាន់របស់
មហាសន្និបាតលើកនេះគឺពិភាគ្សាការឯកភាពសមាគម Protestant ភាគ​ខាងជើងនិង
ភាគខាងត្បូង។ អេវែក Phung Quang Huyen អនុប្រធានសម្ព័ន្ធ​សមាគម Protestant វៀតណាមភាគខាងជើងបានឲ្យដឹងថា៖

        “បំណងប្រាថ្នារបស់អេវែកសាសនិកនៅភាគទាំងពីរភាគខាងជើងនិងភាគ​ខាងត្បូងគឺឯកភាពបានសមាគមសាសនា។ ដើម្បីឈានទៅដល់គោលដៅនេះ គណៈកម្មាធិការអភិបាលនៃភាគទាំងពីរបានជួបសន្ទនាពិនិត្យលើពង្រាងធម្មនុញ្ញ​ឯកភាពនិងនឹងដាក់ជូនគណៈកម្មាធិការសាសនារដ្ឋាភិបាលដើម្បីសូមការអនុញ្ញាត
ពីរដ្ឋឯកភាពសមាគម។​ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ មហាសន្និបាតរួមលើ​ទូទាំង​
ប្រទេស​នឹងបានរៀបចំ៕”

ប្រតិកម្មទៅវិញ