ជំហានរីកចម្រើនថ្មីនៃវេជ្ជសាស្ត្រសមុទ្រវៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី៤ខែសីហា វិទ្យាស្ថានវេជ្ជសាស្ត្រសមុទ្រវៀតណាមបានរៀបចំសិក្ខា សាលាស្ដីពីការអភិវឌ្ឍវេជ្ជសាស្ត្រសម្ពាធខ្ពស់និងបើក សម្ភោធមជ្ឈមណ្ឌល សម្ពាធខ្ពស់ថ្មី។ 
ជំហានរីកចម្រើនថ្មីនៃវេជ្ជសាស្ត្រសមុទ្រវៀតណាម - ảnh 1អ្នកជំងឺត្រូវបានព្យាបាលតាមវិធីសាស្ត្រអុកស៊ីសែនសម្ពាធខ្ពស់ (រូបថត៖ TTXVN) 

  ថ្លែងនៅទីនេះ សាស្ត្រាចារ្យរងបណ្ឌិត Tran Thi Quynh Chi ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រសមុទ្រវៀត ណាមបានអោយដឹងថា វិទ្យាស្ថានជាអង្គ ភាពជួរមុខអំពីវេជ្ជសាស្ត្រសមុទ្រ ដោយមានមុខងារស្រាវជ្រាវវេជ្ជសាស្ត្រនិង សុខាភិបាលសមុទ្រ ពិនិត្យនិងគ្រប់គ្រងសុខភាពសម្រាប់ប្រជាជនក្នុងវិស័យវេជ្ជ សាស្ត្រសមុទ្រ។ វិទ្យាស្ថានក៏បានអនុវត្តសំណង់ស្រាវជ្រាវជាច្រើនទាក់ទិនដល់ វេជ្ជសាស្ត្រក្រោមទឹកនិងអុកស៊ីសែនសម្ពាធខ្ពស់ផងដែរ។

        ក្នុងឱកាសនេះ វិទ្យាស្ថានវេជ្ជសាស្ត្រសមុទ្របានបើកសម្ភោធមជ្ឈមណ្ឌល សម្ពាធខ្ពស់ថ្មី។ វិទ្យាស្ថានបានអនុវត្តបច្ចេកវិទ្យាអុកស៊ីសែនសម្ពាធខ្ពស់ដើម្បី ព្យាបាលសម្រាប់ករណីដែលរងមហន្តរាយនាពេលមុជទឹក (ភាគច្រើនគឺអ្នកនេ សាទទៅធ្វើការនេសាទនៅតំបន់នាយសមុទ្រ) ក៏ដូចជាករណីនៃការពុលឧស្ម័ន និងករណីស្ទះដង្ហើម ប្រកបដោយប្រសិទ្ធភាព។ក្រៅពីនោះ វិទ្យាស្ថានក៏បាន អនុវត្តអុកស៊ីសែនសម្ពាធខ្ពស់ក្នុងការព្យាបាលសម្រាប់អ្នកជំងឺហើមខួរក្បាលនិង កកឈាមខួរក្បាលផងដែរ៕

ប្រតិកម្មទៅវិញ