![ជំលោះនៅមជ្ឈឹមបូព៌ារក្លាយទៅជាតានតឹងឡើងៗ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_08_08/is_2401973b.jpg) |
ជំលោះនៅមជ្ឈឹមបូព៌ារក្លាយទៅជាតានតឹងឡើងៗ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ សីហា កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា៖ ចលនាឥស្លាម
Hamas នៅតំបន់ Gaza បានបាញ់ rocket ទៅលើអ៊ីស្រាអែល ក្រោយរយៈពេល បទឈប់បាញ់ក្នុងរយៈពេល៧២ម៉ោងរវាងភាគីទាំង២អស់សុពលភាពដោយ
អ៊ីស្រាអែលនិងប៉ាឡេស្ទីនមិនអាចទទួលបានកិច្ចព្រមព្រៀងណាមួយឡើយ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែល មន្ត្រីជាន់ខ្ពស់នៃចលនាឥស្លាម
Hamas របស់ប៉ាឡេស្ទីនបានប្រកាសថា៖ ចលនានេះមិនពន្យាពេលបទឈប់
បាញ់ក្នុង រយៈពេល ៧២ ម៉ោងនៅតំបន់ Gaza ឡើយ ព្រមទាំង ចោទប្រកាន់
អ៊ីស្រាអែលក្នុង ការបដិសេដសំណូមពររបស់គេអំពីកិច្ចព្រមព្រៀងឈប់បាញ់
យូរអង្វែង។ ក្នុងពេលនោះ ថ្នាក់ដឹកនាំនៃចលនាឥស្លាម Jihad នៅតំបន់ Gaza
ក៏បានទទួលស្គាល់ថា៖ ចលនានេះបានបដិសេធការពន្យាពេលកិច្ចព្រមព្រៀង
ពោលខាងលើ៕