ជាលើដំបូង ផ្លែគូលេនដែលបិទតែមបញ្ជាក់ពីប្រភពដើមទំនិញបាននាំចេញទៅទីផ្សារបារាំង

Chia sẻ

(VOVWORLD) -  កាលពីសប្តាហ៍មុន ផ្លែគូលេនមួយជើងរបស់ស្រុក Thanh Ha ជិត១តោន ត្រូវបានវៀតណាមនាំចេញទៅកាន់ទីផ្សារសាធារណរដ្ឋឆែកតាមផ្លូវអាកាសផងដែរ។

ជាលើកដំបូង ផ្លែគូលេនរបស់ស្រុក Thanh Ha នៃខេត្ត Hai Duong ដែលត្រូវបានបិទតែមបញ្ជាក់ពីប្រភពដើមទំនិញ itrace ២៤៧ បានចុះចតនៅអាកាសយានដ្ឋាន Charles de Gaulle នៅវេលាម៉ោង ៩ យប់ថ្ងៃទី ១២ ខែមិថុនា។ នេះគឺជាផ្លែគូលេនជើងដំបូង មានបរិមាណជិត ១ តោន ត្រូវបាននាំចេញជាផ្លូវការទៅប្រទេសបារាំង។ លោក Vu Anh Son ទទួលបន្ទុកការិយាល័យពាណិជ្ជកម្មវៀតណាមនៅប្រទេសបារាំងបានឲ្យដឹងថា បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើនដើម្បីផ្សព្វ ផ្សាយនិងណែនាំតាមអ៊ិនធឺរណែតមក ការបញ្ជាទិញនាំចេញផ្លែគូលេនវៀតណាម មានប្រភពចេញពីតំបន់ដាំគូលេនស្រុក Thanh Ha ខេត្ត Hai Duong បានក្រុមហ៊ុនចំកាត់ Rong Do នាំទៅបារាំងប្រកបដោយជោគជ័យ។ ហើយនឹងត្រូវបានបង្ហាញលក់នៅតាមបណ្តាផ្សារទំនើបអាស៊ីនៅទីក្រុងប៉ារីស។

ដោយការបិទតែមបញ្ជាក់ពីប្រភពដើមទំនិញ Itrace ២៤៧ អតិថិជននៅបារាំងមិនត្រឹមតែអាចទទួលបានព័ត៌មានបឋមភ្លាមៗអំពីអ្នកនាំចេញ ដំណើរការកែច្នៃឬវិញ្ញាបនប័ត្រគុណភាពរបស់អ្នកនាំចេញប៉ុណ្ណោះទេ ប៉ុន្តែកាលវិភាគលម្អិតពីដំណើរការដាំដុះ ថែទាំ ប្រមូលផល ឬវេចខ្ចប់ត្រូវបានបង្ហាញយ៉ាងច្បាស់តាមលំដាប់កាល។ អ្វីដែលតែមបញ្ជាក់ពីប្រភពដើមទំនិញ Irace នាំមក មិនត្រឹមតែឆ្លើយតបនឹងនិន្នាការអ្នកប្រើប្រាស់ថ្មីនៅក្នុងតម្លាភាពព័ត៌មានបង្កើតជាបណ្តាញភ្ជាប់ពីកសិដ្ឋានទៅដល់តុអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវរូបភាពនៃគោលនយោបាយគ្រប់គ្រងមានយុទ្ធសាស្ត្រនិងមានការទទួលខុសត្រូវរបស់វៀតណាមទៀតផង។

តាមគម្រោងនៅក្នុងខែមិថុនានេះ ការបញ្ជាទិញស្រដៀងគ្នានេះនឹងត្រូវបាននាំចូលទៅប្រទេសបារាំងជារៀងរាល់សប្តាហ៍ ដើម្បីស្វែងរកទីផ្សារនិងឆ្ពោះទៅរកផែនការនាំចូលលើសពី ១០ តោនតាមរយៈផ្លូវអាកាសនិងសមុទ្រក្នុងឆ្នាំ ២០២២។ កាលពីសប្តាហ៍មុន ផ្លែគូលេនមួយជើងរបស់ស្រុក Thanh Ha មានបរិមាណជិត១តោន ត្រូវបានវៀតណាមនាំចេញទៅកាន់ទីផ្សារសាធារណរដ្ឋឆែកតាមផ្លូវអាកាសផងដែរ៕

ប្រតិកម្មទៅវិញ