ប្រតិភូអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងដំណើរនៃការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០១៩នេះ យុវវ័យជាអាណិកជន មានការយល់ដឹងកាន់តែច្បាស់អំពីឆ្នាំ ខែនៃបដិវត្តន៍របស់លោកប្រធានហូជីមិញ ខណៈដែលគណៈ ប្រតិភូបានទៅទស្សនា វិមានលោកប្រធាន និងកេរ្តិ៍ដំណែល ATK Dinh Hoa ផងដែរ។ ពេលមកដល់រមណីដ្ឋាន Kim Lien គណៈប្រតិភូបានស្គាល់បន្ថែមទៀតអំពីអំឡុងពេលជាកុមារភាព របស់លោកប្រធានហូជីមិញនៅឯស្រុកកំណើតរបស់ខ្លួន។ ក្នុងដំណើរនេះ គណៈប្រតិភូ បានមើលផ្ទាល់ពីខ្ទមដ៏សាមញ្ញ និងស្តាប់ពីរឿងរ៉ាវដែលនិយាយអំពីលោកប្រធានហូជីមិញ ដែលធ្វើឲ្យពួគគេកាន់តែ កោតសរសើរនិងមានមោទនភាពចំពោះអ្នកដឹកនាំដ៏ឈ្លាសវៃរូបនេះផងដែរ។ មិត្ត Tran Phuong Anh មកពីអ៊ុយក្រែនបានសំណេះសំណាលថា៖ “នេះជាលើកដំបូងដែលខ្ញុំបានទៅកាន់ស្រុកកំណើតរបស់លោកប្រធានហូជីមិញ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ពេលមកដល់ទីនេះខ្ញុំឃើញផ្ទាល់ពីភាពសាមញ្ញរបស់លោកប្រធាន ខ្ញុំកាន់តែកោតសរសើរពីបុគ្គលិកលក្ខណៈរបស់លោក។ ដំណើរទស្សនកិច្ចនេះបានជួយខ្ញុំឱ្យយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រជាតិ និងធ្វើឲ្យខ្ញុំកាន់តែ ស្រឡាញ់និងមានមោទនភាពដែលខ្លួនជាជនជាតិវៀតណាម”៕ ទិដ្ឋភាពនៃដំណើរទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញរបស់គណៈប្រតិភូយុវវ័យអាណិកជន៖ ប្រតិភូអុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ សកម្មភាពដាំដើមឈើ សកម្មភាពដាំដើមឈើក្នុងក្របខ័ណ្ឌនៃដំណើរទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមិញ Từ khóa: VOV VOVworld ជំរុំវិស្សមកាលវៀតណាម ២០១៩ យុវវ័យអណិកជនទស្សនាស្រុកកំណើតលោកប្រធានហូជីមិញ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm