ជំរុំវិស្សមកាលវៀតណាម៖ រក្សារូបភាពស្រុកកំណើតនៅក្នុងក្រអៅបេះដូង

Chia sẻ
(VOVWORLD) - ក្រោយរយៈពេល១៦ថ្ងៃប្រព្រឹត្តទៅយ៉ាងរំជើបរំជួលនិងប្រកបដោយអត្ថប្រយោជន៍ជាច្រើន ដោយការធ្វើដំណើរចាប់ពីភាគខាងជើងរហូតដល់ភាគខាងត្បូង នាយប់ថ្ងៃទី២៤ ខែកក្កដា ពិធីបិទបញ្ចប់ជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៩ ត្រូវ បានរៀបចំឡើងនៅទីក្រុង Phan Rang – Thap Cham។
ជំរុំវិស្សមកាលវៀតណាម៖ រក្សារូបភាពស្រុកកំណើតនៅក្នុងក្រអៅបេះដូង - ảnh 1ទិដ្ឋភាពនៅពិធីបិទបញ្ចប់ជំរុំវិស្សមកាលឆ្នាំ២០១៩ (រូបថត៖ TTXVN) 

  ថ្លែងនៅទីនេះ លោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋ ទទួលបន្ទុកជនវៀត ណាមនៅឯបរទេស បានវាយ តម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់និស្សិតអាណិកជនគ្រប់រូប។ លោកបានថ្លែងថា៖

        “ជំរុំវិស្សមកាលវៀតណាមឆ្នាំនេះមានការចូលរួមរបស់យុវជននិងនិស្សិត អាណិកជនវៀតណាមចំនួន១៥៥នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន២៩។ ក្មួយៗទទួលបានបទពិសោធន៍ជាច្រើនក្នុងរយៈពេល២សប្ដាហ៍កន្លងទៅ ដោយ បានធ្វើដំណើរឆ្លងកាត់តំបន់ចំនួន១០ចាប់ពីភាគខាងជើងរហូតដល់តំបន់ឆ្នេរ សមុទ្រភាគកណ្ដាល ដែលជួយអោយក្មួយៗមានការយល់ដឹងច្រើនថែមទៀតអំពី ជីវភាពនិងមនុស្សវៀតណាមនាបច្ចុប្បន្ន។ រាល់ការជួបប្រាស្រ័យជាមួយយុវជន និងនិស្សិតក្នុងប្រទេសក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅក្នុង ដួងចិត្តតំណាងអាណិកជនផងដែរ”។

        ក្នុងដំណើររបស់ខ្លួន តំណាងអាណិកជនបានរ៉ៃអង្គាសបានទឹកប្រាក់ប្រមាណ ២៥០លានដុងដើម្បីជួយឧបត្ថម្ភដល់វីរៈអ្នកម្ដាយវៀតណាមចំនួន១៤រូប និង គ្រួសាររបស់អតីតយុវជនស្ម័គ្រចិត្តចំនួន៣០គ្រួសារ ព្រមទាំងជូនអំណោយ សម្រាប់មជ្ឈមណ្ឌលកុមារកំព្រា ជូនកង់សម្រាប់សិស្សានុសិស្សក្រីក្រ ជាពិសេស គឺរួមដៃកសាងផ្ទះមេត្តាធម៌ជូនចំពោះគ្រួសារក្រីក្រមួយនៅខេត្ត Ninh Thuan។ កញ្ញា Kim Hong ដែលកំពុងរស់នៅប្រទេសកម្ពុជា បានចាត់ទុកថា ជំរុំវិស្សម កាលជាឱកាសដ៏ថ្លៃថ្លាដើម្បីអោយយុវជនវៀតណាមនៅឯបរទេសទទួលបានបទពិសោធន៍និងការយល់ដឹងជាច្រើនថែមទៀតអំពីស្រុកកំណើត។ កញ្ញា Hong បានសំណេះសំណាលថា៖

        “ខ្ញុំមិនធ្លាប់បានទៅច្រើនកន្លែងដូចក្នុងកម្មវិធីលើកនេះទេ។ ខ្ញុំបានទៅទស្សនាខេត្ត ក្រុងជាច្រើន ហើយខ្ញុំចូលចិត្តណាស់ដោយបានទៅកាន់សារមន្ទីរនានាដើម្បីស្វែងយល់អំពីប្រវត្តិ សាស្ត្ររបស់វៀតណាម។ លើសពីនេះទៅទៀតគឺខ្ញុំបានស្គាល់និងជួបប្រាស្រ័យ ជាមួយមិត្តច្រើនណាស់”។         នាគ្រាជំរៀបលា បណ្ដាមិត្តវ័អាណិកជនវ័យក្មេងបានផ្លាស់ប្ដូរការឱបយ៉ាង កក់ក្ដៅទៅវិញទៅមក ហើយសង្ឃឹមថា នាថ្ងៃមួយខាងមុខនឹងបានជួបជុំគ្នាឡើងវិញ នៅស្រុកកំណើតវៀតណាម៕

ប្រតិកម្មទៅវិញ