ជំរុំវិស្សមកាលរដូវក្តៅវៀតណាម២០១៨៖ ដំណើរការ “រយៈពេល១៥ឆ្នាំតភ្ជាប់រង្វង់ដៃធំ”

Chia sẻ
(VOVWORLD) - បន្តនូវជោគជ័យនៃជំរុំវិស្សមកាលរដូវក្តៅរបស់អាណិកជននាឆ្នាំមុន គណៈកម្មាធិការជាតិទទួលបន្ទុកអំពីជន វៀតណាមនៅឯបរទេស ក្រសួងការបរទេសបន្តរៀបចំជំរុំវិស្សមកាលរដូវក្តៅវៀតណាមឆ្នាំ២០១៨ ក្រោមប្រធានបទ “រយៈពេល ១៥ ឆ្នាំតភ្ជាប់រង្វង់ដៃធំ” ដែលទាក់ទាញបានការចូលរួមរបស់តំណាងជាង១២០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០។
ជំរុំវិស្សមកាលរដូវក្តៅវៀតណាម២០១៨៖ ដំណើរការ “រយៈពេល១៥ឆ្នាំតភ្ជាប់រង្វង់ដៃធំ” - ảnh 1 យុវជន សិស្សានុសិស្ស និស្សិតចំនួន១២០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០

ដំណើរវិលត្រឡប់ស្រុកកំណើតរបស់យុវវ័យអាណិកជនឆ្នាំនេះ គឺចាប់ផ្តើមចេញពីវិហារបណ្តាស្តេច Hung នៅខេត្ត Phu Tho (ភាគខាងជើងវៀតណាម) កន្លែងប្រភពដើមរបស់ប្រទេសជាតិ។ក្នុង បទថ្លែងមតិប្រារព្ធជំរុំវិស្សមកាលរដូវក្តៅ នាថ្ងៃទី១២កក្កដានៅខេត្ត Phu Tho ប្រធានគណៈ កម្មាធិការជាតិទទួលបន្ទុកជនវៀតណាមនៅឯបរទេសលោក Vu Hong Nam បានសង្កត់ធ្ងន់ ថា៖ “ខ្ញុំចងចាំនូវកំណាព្យរបស់កវី Do Trung Quan ដោយបានវាចាថា “ស្រុកកំណើតយើងម្នាក់ៗមានតែមួយប៉ុណ្ណោះ ហាក់ដូចជាម្តាយក៏មានតែមួយដែរ”។ ស្រុកកំណើតជាពាក្យពេជ្រដ៏នេះបានក្រើនរំលឹកឲ្យយើងអំពីប្រភពដើមដែលនាំកុលបុត្រ កុលធីតាវៀតណាមទាំងអស់ខិត មកជិតជាមួយគ្នា។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជំរុំវិស្សមកាលរដូវក្តៅបានបើកម្តងៗគឺជាឱកាសដើម្បីយុវវ័យអណិកជនបានទស្សនានិងស្គាល់ដល់អំពីតំបន់នានាលើទូួទាំងប្រទេស។ ជំនាន់យុវជនជាស្ពាន រួមចំណែកជម្រុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ នាំឋានៈរបស់វៀតណាមឲ្យកាន់តែខ្ពស់ជាងលើឆាកអន្តរជាតិ”។

ជំរុំវិស្សមកាលរដូវក្តៅវៀតណាម២០១៨៖ ដំណើរការ “រយៈពេល១៥ឆ្នាំតភ្ជាប់រង្វង់ដៃធំ” - ảnh 2

ចាប់តាំងពីឆ្នាំ២០០៤ ក្រោយរយៈពេល១៤ឆ្នាំអនុវត្តន៍សកម្មភាពមក ជំរុំវិស្សមកាលរដូវក្តៅបានទាក់ទាញការចូលរួមរបស់យុវជន និស្សិតជាង២ពាន់នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០។ តំណាងអណិកជនចូលរួមក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែជាគំរូឆ្នើមក្នុងការសិក្សាស្រាវជ្រាវ វិស័យកីឡា សិល្បៈ  មានការរួមវិភាគទានសម្រាប់ចលនាកសាងសហគមន៍ ដែលបានជ្រើសរើសពីសហគមន៍ជនវៀតណាមលើគ្រប់ទិសទីទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ