ជ្រួតជ្រាបការរៀនសូត្រនិងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១៩មេសានៅទីក្រុងហាណូយ គណៈលេខាមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមបានរៀបចំសន្និសីទកម្មាភិបាលទូទាំងប្រទេស

ជ្រួតជ្រាបការរៀនសូត្រនិងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិនៅសន្និសីទ


(VOVworld)-នាព្រឹកថ្ងៃទី១៩មេសានៅទីក្រុងហាណូយ គណៈលេខាមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមបានរៀបចំសន្និសីទកម្មាភិបាលទូទាំងប្រទេស ស្តីពីការ រៀនសូត្រនិងជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់
បក្ស។ អង្គសន្និសីទនេះបានរៀបចំឡើងសំដៅជួយថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន នានាក្តាប់ជាប់ខ្លឹមសាជាសារវ័ន្ត ចំណុចថ្មីបំផុតនៃសេចក្តីសម្រេចចិត្តរបស់ មហាសន្និបាតបក្សលើកទី១២នេះ។ ថ្លែងមតិបើកសន្និសីទ អគ្គលេខាបក្សកម្មុយ
និស្តវៀតណាម លោក Nguyen Phu Trong បាសនសង្កត់ធ្ងន់ថា៖

“យើងត្រូវជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវការសិក្សារៀនសូត្រនិងអនុវត្តសេចក្តី សម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សដែលបានដាក់ចេញ។ ប្រការ នេះមានសារសំខាន់សំដៅបង្កើតការផ្លាស់ប្តូរអំពីមនសិការ ឯកភាពឆន្ទៈនិង សកម្មភាពក្នុងបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ដែលមុន បង្អស់គឺថ្នាក់ដឹកនាំស្ថាប័នគ្រប់ជាន់ថ្នាក់”។

        ក្នុងរយៈពេលពីរថ្ងៃអង្គសន្និសីទក៏បានផ្ទៀងស្តាប់និងស្រាវជ្រាវនូវប្រធាន
បទមួយចំនួន ព្រមទាំងពិភាគ្សាចំពោះរាល់បញ្ហា ខ្លឹមសារសំខាន់ដែលត្រូវការ បំភ្លឺឲ្យបានច្បាស់នូវសំណុំឯកសារមហាសន្និបាតលើកទី១២របស់បក្ស៕

ប្រតិកម្មទៅវិញ