ជំរុញសហគ្រាសចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics សកលលោក

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៦ សីហា នៅទីក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM ៣) និងបណ្ដាកិច្ចប្រជុំទាក់ទិននានានៃវេទិកាសេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក APEC ២០១៧ គណៈកម្មាធិការពាណិជ្ជកម្ម និងវិនិយោគ APEC បានរៀបចំសិក្ខាសាលាស្ដីពី ជំរុញកាចូលរួមរបស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងបណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកស្ដីពី ភស្តុភារ logistics ។
ជំរុញសហគ្រាសចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics សកលលោក - ảnh 1ជំរុញសហគ្រាសចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics សកលលោក 

នាថ្ងៃទី ២៦ សីហា នៅទីក្រុងហូជីមិញ ក្នុងក្របខ័ណ្ឌសន្និសីទលើកទី ៣ ថ្នាក់បណ្ដាមន្ត្រីជាន់ខ្ពស់ (SOM ៣) និងបណ្ដាកិច្ចប្រជុំទាក់ទិននានានៃវេទិកាសេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក APEC ២០១៧ គណៈកម្មាធិការពាណិជ្ជកម្ម និងវិនិយោគ APEC បានរៀបចំសិក្ខាសាលាស្ដីពី ជំរុញកាចូលរួមរបស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងបណ្ដាខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកស្ដីពី ភស្តុភារ logistics ។ អាទិភាពមួយក្នុងបណ្ដាអាទិភាពសំខាន់ក្នុងកម្មវិធីពិភាក្សានៃវេទិកាសេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក (APEC) នារយៈពេលថ្មីៗនេះ គឺ៖ អភិវឌ្ឍន៍ និងសហប្រតិបត្តិការក្នុងខ្សែសង្វាក់សកលលោក បង្កើនការចូលរួមរបស់សហគ្រាសខ្នាតតូច និងមធ្យមក្នុងខ្សែសង្វាក់តម្លៃលកលលោក។

អង្គប្រជុំជាច្រើនបានឲ្យដឹងថា logistics បានបង្កើតឱកាសដ៏ធំធេងសម្រាប់ការចូលរួមរបស់បណ្ដាសហគ្រាសខ្នាតតូច និងមធ្យម។ បណ្ដាតំណាងរបស់វៀតណាមបានចែករំលែកអំពីស្ថានភាពជាក់ស្ដែងនៃផ្នែក logistics ហើយស្វែងយល់បទពិសោធន៍ពីបណ្ដាខឿនសេដ្ឋកិច្ចផ្សេងៗទៀត។ លោក Tran Chi Dung នាយកក្រុមហ៊ុនបញ្ញាភស្តុភារ និងជាសមាជិកគណៈកម្មការបណ្ដុះបណ្ដាលនៃសម្ព័នសមាគមសហគ្រាស logistics បានឲ្យដឹងថា៖

“ដើម្បីសហគ្រាសអាចយល់ និងទាក់ទងជាមួយកម្មវិធីនេះគឺត្រូវមានសកម្មភាពខុសគ្នា។ ចែកជាបណ្ដាក្រុម ដូចជា ស្ដីពីភាគីរដ្ឋគប្បីមានគោលនយោបាយថ្មី មានថវិកាដើម្បីស្ថាប័នរដ្ឋពន្លឿនបណ្ដាសកម្មភាពទាក់ទាញសហគ្រាសចូលរួម”៕

ប្រតិកម្មទៅវិញ