តាមលោកស្រី Hoang Thi Huong អនុប្រធានវិទ្យាស្ថានស្រាវជ្រាវសង្គម សេដ្ឋកិច្ចនិងបរិស្ថានបានអោយដឹងថា សកម្មភាពនេះគឺសំដៅបំភ្លឺអោយបាន ច្បាស់ថែមទៀតអំពីបញ្ហាសមភាពភេទក្នុងការចែកចាយការងារ យន្តការប្រាក់ បៀវត្តន៍ ដម្លើងអាយុចូលនិវត្តន៍ ក៏ដូចជាបញ្ហាផ្សេងៗទៀតទាក់ទិនដល់បរិស្ថាន ធ្វើការប្រកបដោយសុវត្ថិភាព មិត្តភាព សមភាព និងទទួលបានសុខុមាលភាព យ៉ាងគ្រប់គ្រាន់ក្នុងសហគ្រាសផងដែរ។ ដោយឈរលើមូលដ្ឋាននោះ វិទ្យាស្ថាន និងដៃគូនានាក្នុងគម្រោង “ជំរុញសមភាពភេទក្នុងច្បាប់ពលកម្ម (ធ្វើវិសោធនកម្ម )” នឹងចេញអនុសាសន៍ដ៏សមស្របដើម្បីបំពេញបន្ថែមទៅក្នុងច្បាប់ពលកម្ម ព្រម ទាំងលើកកំពស់ការយល់ដឹងនិងសម្លេងរបស់ពលករក្នុងបញ្ហាទាក់ទិនផ្សេងៗទៀតផង៕