ជំរុញសក្តានុពលសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហព័ន្ធរុស្ស៊ី

Chia sẻ

(VOVWORLD) - វេទិកាធុរកិច្ចវៀតណាម-សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ នាថ្ងៃទី ២២ ខែឧសភា ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc, ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung, ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Maxim Akimov និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានិងសហគ្រាសវៀតណាម ប្រហែល ២៥០ ផងដែរ។

ជំរុញសក្តានុពលសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងសហគ្រាសនានាក្នុងវេទិកា 

អញ្ជើញថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Maxim Akimov បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ ដោយតំលៃប្រាក់ពាណិជ្ជកម្មរបស់វៀតណាមនិងរុស្ស៊ីស្រូបយក ១/៣ នៃទំហំពាណិជ្ជកម្មសរុបរវាង រុស្ស៊ីនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមជាប្រទេសដំបូងគេ ដែលមិនត្រឹមតែនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងនៅក្នុងពិភពលោកដែលសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។

អញ្ជើញថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវការស្រុះចិត្តគំនិតជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Maxim Akimov ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដូចជារដ្ឋាភិបាល អេឡិចត្រូនិក, ទីក្រុងឈ្លាសវៃនិង សេដ្ឋកិច្ចឌីជីថលជាដើម។ នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc ក៏បានជម្រាបអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក និងបានសម្តែងក្តីសង្ឃឹមលើការធ្វើអាជីវកម្មសក្តានុពល កិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីនាពេលអនាគ។

ជំរុញសក្តានុពលសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 2ទិដ្ឋភាពនៃវេទិកា 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “តម្លៃពាណិជ្ជកម្មទ្វេភាគីសរុបទទួលបានជិត ៦ ពាន់លានដុល្លារអាមេរិក ពោលស្ថិតនៅក្រោមសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ ហេតុដូច្នេះ កិច្ចប្រជុំនេះបានបើក សម្រាប់ជំរុញកិច្ច សហប្រតិបត្តិការវៀតណាម - រុស្ស៊ី, រុស្ស៊ី - វៀតណាមមានការអភិវឌ្ឍដ៏ទូលំទូលាយជាង ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍និងសេវាកម្ម។ អ្នកដែលអនុវត្តគោលការណ៍សហប្រតិបត្តិការទាំងនេះដោយផ្ទាល់គឺជាសហគ្រាសតែម្តង”។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ការជំរុញពាណិជ្ជកម្ម ការវិនិយោគទុននៅក្នុងប្រទេសវៀតណាមនិងចូលរូស្ស៊ីជាគោលនយោ បាយរឹដ៏ងមាំរបស់នាយករដ្ឋមន្ត្រីនិងគណៈប្រតិភូវៀតណាមទៅកាន់រុស្ស៊ីលើកនេះ។ ទន្ទឹមនឹងនេះដែរ លោកបានអះអាងថា រដ្ឋាភិបាលនឹងបង្កើតលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនរុស្ស៊ីនិងវៀតណាមដើម្បីទទួលបានឱកាសសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ