ជំរុញនិងធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ

Chia sẻ
(VOV)_ពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រព្រឹត្ត​ទៅ​នាព្រឹកថ្ងៃទី៦មិនា នៅទីក្រុងហាណូយ។ បន្ទាបនោះ ប្រធានរដ្ឋសភាទាំងពីរ​រូបបានដំណើការពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ជំរុញនិងធ្វើស៊ីជំរៅថែមទៀតទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ - ảnh 1
ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc

(VOV)_ពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou
​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់ប្រ
ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រព្រឹត្ត​ទៅ​នាព្រឹកថ្ងៃ
ទី៦មិនា នៅទីក្រុងហាណូយ។ បន្ទាបនោះ ប្រធានរដ្ឋសភាទាំងពីរ​រូបបានដំណើការ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងរដ្ឋ​សភាវៀតណាមនិងឡាវ។ 
ប្រធារដ្ឋសភាទាំងពីររូបក៏បានធ្វើជាកាក្សិលសាក្សី​ពិធីចុះហត្ថលេខា លើកិច្ចព្រម
ព្រៀងសហប្រតិបត្តិការរវាងខុទ្ទកាល័យរដ្ឋសភា​វៀតណាម និងខុទ្ទកាល័យរដ្ឋសភា
ឡាវ ។ មុននោះ គណៈប្រតិភូរដ្ឋសភាឡាវ បានអញ្ជើញទៅដាក់កម្រងផ្កានិងចូលប្រាង្គដំកល់សព គោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។

          នាព្រឹកថ្ងៃទី៦មិនា ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ លោកស្រី
 ​Pany Yathotou ​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ចាត់ទុក​
ថា៖ដំណើរទស្សនកិច្ចលើកនេះ ជាព្រឹត្តិការណ៍នយោបាយពិសេស មាន​អត្ថន័យ​ដ៏
សែនសំខាន់ បង្កើតឡើងកម្លាំងចលករថ្មី ជំរុញនិងធ្វើអោយស៊ីជំរៅថែមទៀត​ទំ
នាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវ។ 

          រីឯ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ​ បានវាយ​តំលៃ​ខ្ពស់​ទំនាក់
ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជំរៅ និងជាក់ស្ដែង នាំមកនូវ​ប្រសិទ្ធភាពខ្ពស់។ 
លោកស្រីមានគោលបំណងថា៖កិច្ចសហប្រតិបត្តិការជិតស្និទ្ធិ​រវាងរដ្ឋាភិបាលនៃប្រ
ទេសទាំងពិរ នឹងជាកម្លាំងចលករសំខាន់ដើម្បីលើកកំពស់​ទំហំពាណិជ្ជកម្មទ្វេភាគី
នាពេលខាងមុខនេះ។ អបអរសាទរវៀតណាម ក្នុងតួនាទីជាប្រទេសម្ជាសផ្ទះ APEC
 ២០១៧ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou ​ បានជឿជាក់ថា៖វៀតណាម
នឹងរៀបចំអោយទទួលបានជោគជ័យព្រឹត្តិការណ៍​ការទូត​ពិសេសនេះ៕

ប្រតិកម្មទៅវិញ