ជំរុញទំនាក់ទំនងវៀតណាម-បែលហ្ស៊ិកឲ្យមានការអភិវឌ្ឍយ៉ាងទូលំទូលាយថែមទៀត

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ បែលហ្ស៊ិកពង្រីកទីផ្សារសម្រាប់ទំនិញជាប្រៀបខ្លាំងរបស់ វៀតណាមដូចជា៖ ផលិតផលកសិកម្ម អាហារសមុទ្រ សម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក; បន្តកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ វិស័យថ្មីៗដូចជា កសិកម្មស្អាត កសិកម្មឆ្លាតវៃ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។ 
ជំរុញទំនាក់ទំនងវៀតណាម-បែលហ្ស៊ិកឲ្យមានការអភិវឌ្ឍយ៉ាងទូលំទូលាយថែមទៀត - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិក លោកស្រី Stéphanie D'Hose (រូបថត៖ Duong Giang/TTXVN)

នារសៀលថ្ងៃទី ២១ សីហា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាបែលហ្សិកលោកស្រី Stephanie D'Hose នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបែលហ្ស៊ិកពង្រីកទីផ្សារសម្រាប់ទំនិញជាប្រៀបខ្លាំងរបស់វៀតណាម ដូចជា៖ ផលិតផលកសិកម្ម អាហារសមុទ្រ សម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក; បន្តកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ វិស័យថ្មីៗដូចជា កសិកម្មស្អាត កសិកម្មឆ្លាតវៃ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្ដទន្លេ Cuu Long។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យព្រឹទ្ធសភាបែលហ្ស៊ិកជំរុញ សភាសហព័ន្ធ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ រវាងវៀតណាមនិងសហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះ; ជំរុញឲ្យគណៈកម្មការអឺរ៉ុប ដកកាត លឿងចេញ សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាមយ៉ាងឆាប់ៗ ហើយបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋវៀតណាមនៅបែលហ្ស៊ិក។

ចំណែកខ្លួនវិញ ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសដែលមានភាពទាក់ទាញខ្ពស់ក្នុងពិភពលោក។ ក្រុមហ៊ុនបែលហ្ស៊ិកជាច្រើនចាប់អារម្មណ៍ខ្លាំងចំពោះទីផ្សារវៀតណាម។ លោកស្រីប្រធានព្រឹទ្ធសភាបែលហ្ស៊ិកបានអះអាងថា ព្រឹទ្ធសភាបែលហ្ស៊ិកនឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងវៀតណាម-បែលហ្ស៊ិកឱ្យមានការអភិវឌ្ឍកាន់តែទូលំទូលាយបន្ថែមទៀត៕

ប្រតិកម្មទៅវិញ