ជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុន

Chia sẻ

(VOVworld) - នាថ្ងៃទី៧ តុលា គណៈប្រតិភូទីក្រុង
ហូជីមិញដឹកនាំដោយលោក Le Thanh Hai លេខាគណៈ
កម្មាធិការបក្សទីក្រុង និងដំណាងអង្គភាពអាជីវកម្មធំៗ
ជាច្រើននៃទីក្រុងនេះ បានទៅបំពេញទស្សនកិច្ចការ
ងារនៅជប៉ុន។

(VOVworld) - នាថ្ងៃទី៧ តុលា គណៈប្រតិភូទីក្រុងហូជីមិញដឹកនាំដោយលោក Le
Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង និងដំណាងអង្គភាពអាជីវកម្មធំៗជា
ច្រើននៃទីក្រុងនេះ បានទៅបំពេញទស្សនកិច្ចការងារនៅជប៉ុន។
នៅជំនួបធ្វើការជាមួយលោក Masaaki Yamazaki ប្រធានព្រឹទ្ធសភាជប៉ុន​ លោក Le
Thanh Hai បានសំដែងគោលបំណងថា រដ្ឋសភានិងរដ្ឋាភិបាលជប៉ុន បន្តរក្សាខ្ទង់
ជំនួយអភិវឌ្ឍន៍ជាផ្លូវការ (ODA) នៅកំរិតខ្ពស់បំផុតសំរាប់វៀតណាម។លោក Le
Thanh Hai បានសង្កត់ធ្ងន់ថា វៀតណាមសន្យាប្រើប្រាស់ប្រភពទុននេះប្រកបដោយ
ប្រសិទ្ធិភាព ដើម្បីបម្រើឲ្យការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយមានគោលបំណង
ថា ជប៉ុនបន្តគាំទ្រទស្សនៈនិងគោលជំហររបស់វៀតណាមក្នុងការដោះស្រាយបញ្ហា
នានាលើសមុទ្រ។រីឯខ្លួនវិញ លោក Yamazaki ក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋសភាជប៉ុន
នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំង២ឲ្យ
កាន់តែល្អប្រសើរនិងជាក់ស្ដែងថែមទៀត។

ជំរុញទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិងជប៉ុន - ảnh 1
ជំនួបធ្វើការរវាងគណៈប្រតិភូទីក្រុងហូជីមិញដឹនិងគណៈប្រតិភូព្រឹទ្ធសភាជប៉ុន


នាថ្ងៃដ៏ដែល លោក Le Thanh Hai មានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងកសិរុក្ខកម្ម
និងជលផលជប៉ុនលោក Koya Nishikawa។នាថ្ងៃទី៨ តុលានេះ លោក នឹងបន្តមាន
ជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នងការប៉ូលីស ខុទ្ទកាល័យគណៈរដ្ឋមន្រ្តី និង នាយក
ដ្ឋានពន្លត់អគ្គីភ័យជប៉ុន៕

ប្រតិកម្មទៅវិញ