ជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងនេប៉ាល់

Chia sẻ

(VOVWORLD) -  ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យនេប៉ាល់ លោក KP Sharma Oli និងភរិយា នឹងអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅវៀត ណាមនិងចូលរួមមហោពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០១៩។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅក្នុងបរិបទនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងនេប៉ាល់ ដែលបានអភិវឌ្ឍយ៉ាងល្អប្រសើ ជាពិសេសកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនាពេលថ្មីៗនេះបានរីកចម្រើនគួរឲ្យកត់សម្គាល់។ ទន្ទឹមជាមួយគ្នានោះ ទំនាក់ទំនងវប្បធម៌ ទេសចរ ណ៍និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលមានសក្តានុពលនៃប្រទេសទាំងពីរ ខណៈពេលដែលមានភ្ញៀវទេសចរនិងពុទ្ធសាសនិកវៀតណាមកាន់តែច្រើនបានធ្វើដំណើរទៅកាន់ Lumbini កន្លែងដែលព្រះពុទ្ធប្រសូត្រ។ ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅ មក រួមសហការយ៉ាងល្អនៅវេទិកាអន្ដរជាតិ ជាពិសេសអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ