ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងហុងគ្រី

Chia sẻ
(VOV)_​នា​ថ្ងៃទី១៣មករា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត​ណាម ​លោក Uong Chu Luu បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភា​ហុងគ្រី Gergely Gulyas ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ​ចាប់ពី​ថ្ងៃ​ទី១២
ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងហុងគ្រី - ảnh 1
ជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងហុងគ្រី

(VOV)_​នា​ថ្ងៃទី១៣មករា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត​ណាម ​លោក
 Uong Chu Luu បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភា​ហុងគ្រី Gergely Gulyas ក្នុង
ឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម ​ចាប់ពី​ថ្ងៃ​ទី១២ ដល់ថ្ងៃទី១៦មករា។ នៅទី
នេះអនុប្រធានរដ្ឋសភា​ លោក Uong Chu Luu  បានចាត់ទុកថា៖កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេស​ទាំងពីរបន្តអភិវឌ្ឍន៍ស្ថិរភាព ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងហុងគ្រីក្នុងឆ្នាំ ២០១៦ ទទួលបាន១៥០លានដុល្លារអាមេរិក (កើន
១០%បើប្រៀបនឹងឆ្នាំ​២០១៥)។ 

          រីឯ អនុប្រធានរដ្ឋសភាហុងគ្រី Gergely Gulyas មានគោលបំណងជំរុញ​កិច្ចសហ
ប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យទេសចរណ៍ បង្កើនការផ្លាស់ប្តូរបទពិសោធន៍
ក្នុងការកសាងច្បាប់ ជាពិសេសគឺក្នុងវិស័យបំរើអោយការអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ