ជំរុញថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន
|
(VOV)_ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១០ឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀត ណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន និងរួមជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kishida អញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី៩គណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ជប៉ុន។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការណ៍នានា សំដៅជំរុញការអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងត្រៀមរៀបចំខ្លឹមសារសំរាប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នាពេលខាងមុខនេះ។ ភាគីទាំងពីរបានឯកភាពរក្សាដំណើរបំពេញទស្សនកិច្ច និងជំនួបប្រាស្រ័យ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ឯកភាពរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការចម្រុះវៀតណាម-ជប៉ុន ស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងថាមពល នាខែមិថុនាឆ្នាំ២០១៧។ស្ដីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ពលកម្ម។ រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានអះអាងថា៖ប្រទេសនេះនឹងបន្តជួយឧបត្ថម្ភវៀត ណាមអភិវឌ្ឍន៍តាមរយៈផ្តល់ទុន ODA និងប្រមូលផ្តុំជំរុញកិច្ចសហប្រតិបត្តិការកសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ លើកទឹកចិត្តសហគ្រាសជប៉ុនបោះទុនវិនិយោគនៅវៀតណាម។
នៅក្នុងជំនួបសន្ទនារវាងរដ្ឋមន្ត្រីការបរទេសទាំងពីររូប បន្ទាប់ពីកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នា ឯកភាពបង្កើនកិច្ចសហការនៅវេទិកាអន្តរជាតិ និងតំបន់។ ស្ដីអំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថាភាគីទាក់ទិននានាមិនបានធ្វើសកម្មភាពបង្កភាពតានតឹង និងយោធាភាវូបនីយកម្ម ដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងសម្រេចក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)យ៉ាងឆាប់ៗ៕