ជំរុញតម្រូវការទេសចរណ៍រវាងខេត្ត Phu Yen និង Dak Lak (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ១៧ ខែមេសា នៅទីក្រុង Buon Ma Thuot (Dak Lak) មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Dak Lak បានសម្របសម្រួលជាមួយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Phu Yen រៀបចំសន្និសីទ“ ជំរុញ និងផ្សព្វផ្សាយទេសចរណ៍រវាងខេត្ត Phu Yen និងខេត្ត Dak Lak” ដោយមានការចូលរួមពីអង្គភាពអាជីវកម្មទេសចរណ៍ក្នុងខេត្តទាំងពីរ។ នៅក្នុងសន្និសីទនេះ អង្គភាពអាជីវកម្មទេសចរណ៍នៃខេត្តទាំងពីរ បានណែនាំនិងផ្សព្វផ្សាយអំពីទួរទេសចរណ៍ថ្មីៗ ផលិតផលទេសចរណ៍ និងកញ្ចប់ជំរុញតម្រូវការទេសចរណ៍នាពេលខាងមុខ ដើម្បីជំរុញទីផ្សារទេសចរណ៍នៅក្នុងស្រុកក្រោយរយៈពេលយូរ ដែល រងផលប៉ះពាល់ពីការរីករាលដាលនៃ ជំងឺកូវីដ ១៩ ។ ចាប់ពីពេលនេះដល់ចុងខែមិថុនាឆ្នាំ ២០២១ ខេត្ត Dak Lakនឹងរៀបចំសកម្មភាពវប្បធម៌កីឡានិងទេសចរណ៍ចំនួន ១៧ ដើម្បីជំរុញតម្រូវការទេសចរណ៍ក្នុងស្រុកផងដែរ៕