ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ ផ្សាយចេញពីវៀតណាម (រូបថត៖ sggp.org.vn) |
ខ្លឹមសារដែលបានរំលេចគឺលើកកម្ពស់ការធ្វើសមាហរណកម្មនិងការតភ្ជាប់នៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការសម្របខ្លួននិងឆ្លៀតយកឱកាសនៃបដិវត្តន៍ ៤.០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងធនធាននិងបរិស្ថានបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងជំរុញការតភ្ជាប់ក្នុងតំបន់អាស៊ាន ដើម្បីកែលម្អការសម្របខ្លួននិងឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សាហកម្មទី ៤។ អាស្រ័យហេតុនេះ វៀតណាមមានបំណងចង់ឲ្យតំបន់ទាំងមូលមានការតភ្ជាប់សេដ្ឋកិច្ចយ៉ាងទូលំទូលាយនិងការតភ្ជាប់គ្រប់ជ្រុងជ្រោយ។ ជាពិសេស បន្តធ្វើការជាមួយគ្នាដើម្បីបន្ថយគម្លាតអភិវឌ្ឍន៍ កសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យផលរ៉ែ។
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី ២១ ស្តីពីផលរ៉ែបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែតុលាដោយមាន ២ វគ្គ។ កិច្ចប្រជុំបានផ្តោតលើខ្លឹមសារដូចខាងក្រោម៖ អនុសាសន៍សម្រាប់ការអនុវត្តពីបណ្តាកិច្ចប្រជុំអាស៊ាន; ការអនុវត្តផែនការការងារអាស៊ានស្តីពីផលរ៉ែ ធ្វើបច្ចុប្បន្នភាពស្តីពីកិច្ចសហប្រតិបត្តិការជាមួយវេទិកាអន្តររដ្ឋាភិបាល ស្តីពីការរុករកផលរ៉ែ លោហៈធាតុនិងការអភិវឌ្ឍប្រកបដោយចីរភាព របាយការណ៍ស្តីពីវឌ្ឍនភាពគម្រោងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានលើផលរ៉ែ របាយការណ៍របស់សមាគមផលរ៉ែអាស៊ាន និងបានអនុម័តផែនការសកម្មភាពសហប្រតិបត្តិការអាស៊ានស្តីពីផលរ៉ែ (AMCAP-III) សម្រាប់ដំណាក់កាលទី ២ ឆ្នាំ ២០២១-២០២៥៕