ជំរុញខ្លាំងរាល់វិធានការដើម្បីជួយដល់ប្រជាពលរដ្ឋវៀតណាមនិងក្រុមគ្រួសារដែលរងផលប៉ះពាល់ក្នុងការបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប

Chia sẻ

(VOVWORLD) -  ស្ថានទូតវៀតណាមប្រចាំនៅ អេហ្ស៊ីបបានឲ្យដឹងថា អាជ្ញាធរអេហ្ស៊ីបបានសកម្មចំពោះការព្យាបាលជនរងគ្រោះដែលក្នុងនោះមានជនរងគ្រោះធ្ងន់ធ្ងរចំនួន ៣ នាក់ ត្រូវបាន ព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ  ហើយជនរងគ្រោះចំនួន ៩ នាក់ផ្សេងៗទៀតកំពុងត្រូវបានព្យាបាលសះស្បើយជាបណ្តើរៗ។

ជំរុញខ្លាំងរាល់វិធានការដើម្បីជួយដល់ប្រជាពលរដ្ឋវៀតណាមនិងក្រុមគ្រួសារដែលរងផលប៉ះពាល់ក្នុងការបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីប - ảnh 1កងកម្លាំងមានសមត្ថភាពស៊ើបអង្កេតនៅកន្លែងកើតហេតុនៃការបំផ្ទុះគ្រាប់បែកលើរថយន្តដឹកអ្នកដំណើរនៅក្នុងខ័ណ្ឌ Haram  ខេត្ត Giza ប្រទេសអេហ្ស៊ីបនាថ្ងៃទី ២៨ខែធ្នូឆ្នាំ ២៩១៨។ (រូបថតៈ TTXVN)

នារសៀលថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ ក្រសួងការបរទេសវៀតណាម បាន ជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំនៅវៀតណាម ដើម្បីជំរុញរាល់វិធានការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋវៀតណាមនិងក្រុមគ្រួសារជន រងផលប៉ះពាល់។ ឯកអគ្គរដ្ឋទូតអេហ្ស៊ីបបានឲ្យដឹងថា ថ្នាក់ដឹកនាំកំពូលរបស់អេហ្ស៊ីបមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការដោះស្រាយសំណុំរឿងនេះ ពោលគឺ នាយករដ្ឋមន្ត្រីអេហ្ស៊ីប រដ្ឋមន្រ្តីទេសចរណ៍និងរដ្ឋមន្ត្រីសុខាភិបាលអេហ្សីប បានទៅសាកសួរសុខទុក្ខពលរដ្ឋវៀតណាមដែលកំពុងបានព្យាបាលនៅមន្ទីរពេទ្យ និងអះអាងថា ចាប់ផ្តើមដំណើរការស៊ើបអង្កេតលើការបំផ្ទុះគ្រាប់បែក ព្រមទាំងផ្តល់ទិដ្ឋាការដល់សាច់ញាតិ ជនរងគ្រោះក៏ដូចតំណាងក្រុមហ៊ុនទេសចរណ៍អាចធ្វើដំណើរទៅកាន់ អេ ហ្សីបយ៉ាងឆាប់រហ័ស ដើម្បីជួយដល់ជនរងគ្រោះជាបន្ទាន់។

វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់រដ្ឋាភិបាលនិងប្រជាជនអេហ្ស៊ីប ក្នុងការជួយឧបត្ថម្ភជនវៀតណាម និងថ្លែងអរគុណចំពោះនាយករដ្ឋមន្រ្តីអេហ្ស៊ីបនិងរដ្ឋមន្ត្រីពីររូបដែលបានទៅសាកសួរសុខទុក្ខជនរងគ្រោះវៀតណាមជាបន្ទាន់។

នៅថ្ងៃដដែលនោះ ក្រសួងការបរទេសក៏បានស្នើឲ្យអគ្គនាយកដ្ឋានទេស ចរណ៍ (នៃក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម) បញ្ជាណែនាំឲ្យក្រុមហ៊ុនទេសចរណ៍ Saigontourist សម្របសម្រួលជាមួយក្រុមហ៊ុនដៃគូ អេហ្ស៊ីប ដើម្បីជួយឧបត្ថម្ភយ៉ាងសកម្មដល់ជនរងគ្រោះនិងដោះស្រាយបញ្ហាពាក់ព័ន្ធ៕

ប្រតិកម្មទៅវិញ