ជំរុញខ្លាំងបណ្ដាសកម្មភាពឃោសនាតាមអនឡាញ​អំពី​ទិវា​មហាសមុទ្រ​ពិភពលោក និងសប្តាហ៍កោះសមុទ្រវៀតណាម

Chia sẻ
(VOVWORLD) - សប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២១ មានប្រធានបទ“ ការពារមហាសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រវៀតណាម”។
ជំរុញខ្លាំងបណ្ដាសកម្មភាពឃោសនាតាមអនឡាញ​អំពី​ទិវា​មហាសមុទ្រ​ពិភពលោក និងសប្តាហ៍កោះសមុទ្រវៀតណាម - ảnh 1សប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២១ មានប្រធានបទ“ ការពារមហាសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រវៀតណាម”

ក្នុងបរិបទដែលជំងឺរាតតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ក្រសួងធនធាន និងបរិស្ថានបានណែនាំនិងស្នើឲ្យក្រសួង ស្ថាប័ន អង្គការមជ្ឈឹម ខេត្ត ក្រុងនានានៅទូទាំងប្រទេសរៀបចំសកម្មភាពជួយជ្រោមជ្រែង ទិវាមហាសមុទ្រពិភពលោក (៨ មិថុនា) និង សប្តាហ៍កោះសមុទ្រវៀតណាម (ថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមិថុនា) ឲ្យសមស្របនឹងលក្ខខ័ណ្ឌជាក់ស្ដែង ដោយផ្ដល់អាទិភាពលើការអនុវត្តគោលដៅពីរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ផង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមផង ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះ។

ដូច្នេះ សប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំ ២០២១ មានប្រធានបទ“ ការពារមហាសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាពសមុទ្រវៀតណាម”។ បណ្ដាពាក្យស្លោកឃោសនាសម្រាប់ទិវាមហាសមុទ្រពិភពលោកនិងសប្តាហ៍កោះសមុទ្រវៀតណាម រួមមាន៖ ការពារអធិបតេយ្យភាពកោះសមុទ្រ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប; រួមកម្លាំងកាយចិត្ត ដើម្បីកោះសមុទ្រនៃស្រុកកំណើត;  Hoang Sa   Truong Sa ជានិច្ចកាលស្ថិតក្នុងក្រអៅបេះដូងយើង; សាមគ្គីគ្នា ម្ចាស់ការ ជំនះពុះពារលើការលំបាក រក្សាយ៉ាងរឹងមាំអធិបតេយ្យភាពកោះសមុទ្រវៀតណាមជាដើម៕

ប្រតិកម្មទៅវិញ