លោក Le Quoc Phong លេខាទី១ នៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ នៅក្នុងកិច្ចសន្ទនា |
នៅក្នុងកិច្ចសន្ទនានេះ លោក Le Quoc Phong បានអះអាងថា៖ ការជំរុញចលនាយុវជនស្ម័គ្រចិត្តនិងយុវជនច្នៃប្រឌិតដើម្បីបង្កើតលក្ខខណ្ឌសម្រាប់យុវជនពង្រីកសក្តានុពលរបស់ខ្លួនលើវិស័យផ្សេងៗ និងរួមចំណែកជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។
ឆ្លើយនឹងសំនួរថា “ក្នុងយុគសម័យបដិវត្តឧស្សាហកម្មលើកទី ៤ នេះ តើយុវជនវៀតណាមត្រូវមានជំនាញអ្វីខ្លះដើម្បីត្រៀមសម្រាប់សមាហរណកម្មអន្តរជាតិ?” លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Le Quoc Phong មានប្រសាសន៍ថា៖ “ជំនាញចាំបាច់មួយនៅក្នុងដំណាក់កាលសមាហរណកម្មគឺភាសាបរទេស។ ម្នាក់ៗត្រូវចេះនិយាយភាសាបរទេសណាមួយដែរ។ ឥឡូវយើងជ្រើសរើសភាសាអង់គ្លេសជាភាសាសកល។ អ្នកត្រូវបំពាក់អំពីបំណិនទន់ បំណិន សមស្របជាមួយនឹងការងាររបស់អ្នក។ ក្រៅពីនោះគឺជំនាញអនុវត្តសង្គមចាំបាច់ ទាំងនេះគឺជាបំណិនទន់ អាស្រ័យលើមុខរបរនីមួយៗ អ្នកនឹងត្រូវជ្រើសរើសគណនាដំណោះស្រាយដើម្បីធ្វើឲ្យខ្លួនអ្នកកាន់តែល្អឥតខ្ចោះ”។
ចែករំលែកនូវសកម្មភាពបង្កើតបរិយាកាស លក្ខខណ្ឌនិងការគាំទ្រដល់យុវជនពិការ ដើម្បីសម្រេចក្តីសុបិន្តរបស់ពួកគេនិងចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ លោក Le Quoc Phong បានសង្កត់ធ្ងន់ថា៖ គណៈកម្មាធិមជ្ឈិមសម្ព័ន្ធយុវជនវៀតណាម មានក្លឹបសម្រាប់យុវជនពិការ ដើម្បីចែករំលែកតម្រូវការនិងជួយគ្នាទៅវិញទៅមក៕