ទិដ្ឋភាពសន្និសីទ។ រូបថត៖ VOV |
ក្នុងសិក្ខាសាលានេះ ប្រតិភូបានវាយតម្លៃលើស្ថានភាពជាក់ស្ដែង និង បញ្ហាមួយចំនួន ក្នុងការអភិវឌ្ឍតភ្ជាប់ផលិតកម្ម និងការបញ្ចេញលក់កសិផលរបស់ខេត្ត Son La ក្នុងបរិបទថ្មី; គំរូមួយចំនួននៃការតភ្ជាប់ផលិតកម្ម និងការបញ្ចេញលក់កសិផលនៅលើពិភពលោក និងអនុសាសន៍សម្រាប់សកិកម្មវៀតណាម; កំណត់តួនាទីនៃខ្សែសង្វាក់តភ្ជាប់កសិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ខ្សែសង្វាក់ផ្គត់ផ្គង់កសិផលខ្លីនៅខេត្ត Son La ក្នុងបរិបទនៃការអនុវត្ត EVFTA។ លោកសាស្ត្រាចារ្យបណ្ឌិត Nguyen Xuan Thang នាយកវិទ្យាស្ថានយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានមានប្រសាសន៍ថា៖ “ដើម្បីអភិវឌ្ឍន៍កសិកម្មយ៉ាងខ្លាំងក្លា គឺត្រូវមានការរួមដំណើររបស់សហគ្រាសជាដាច់ខាត ព្រោះថានេះគឺជាម្ចាស់កម្មវិត្ថុដ៏សំខាន់ក្នុងការផលិតទំនិញធំៗ និងដោះស្រាយប្រកបដោយប្រសិទ្ធភាពជូនប្រជាកសិករ ទាំងទីផ្សារធាតុចូល និងជាតុចេញ។ សហគ្រាសជាច្រើនបានមកខេត្ត Son La ដូច្នេះហើយ នាបច្ចុប្នន្ននេះ យើងត្រូវចែករំលែក និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមករវាងសហគ្រាស និងអាជ្ញាធរ ដើម្បីទាក់ទាញសហគ្រាសផងដែរ”៕