ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Pham Binh Minh ប្រធានគណៈកម្មការដឹកនាំមជ្ឈឹមទទួលបន្ទុកអនុវត្តន៍រាល់កម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥ ទើបបានផ្ដល់មតិណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានាត្រូវជំរុញខ្លាំងការងារឃោសនា ឧទ្ទេសនាម ផ្សព្វផ្សាយ និងពន្លឿនពាណិជ្ជកម្មសម្រាប់ផលិតផល OCOP ថ្នាក់ជាតិចំពោះទីផ្សារក្នុងប្រទេស និងអន្តរជាតិ។ ទន្ទឹមនឹងនេះ ផ្តល់អាទិភាពដល់ការប្រើប្រាស់ផលិតផល OCOP ថ្នាក់ជាតិ ដើម្បីចូលរួមក្នុងសកម្មភាពពន្លឿនពាណិជ្ជកម្មថ្នាក់ជាតិ ពិព័រណ៍ និងវេទិកាអន្តរជាតិ។ លោកឧបនាយករដ្ឋមន្ត្រីបានប្រគល់ការងារឱ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ដឹកនាំខេត្ត ក្រុងនានាបន្តជំរុញខ្លាំងការអនុវត្តកម្មវិធី OCOP ដោយធានាប្រសិទ្ធភាពជាក់ស្ដែង ព្រមទាំងកសាងបទដ្ឋានជាក់ស្ដែង ដើម្បីជ្រើសរើស សហករណ៍ សហគ្រាសនានា ដែលមានផលិតផល OCOP ថ្នាក់ជាតិ ឆ្នើម ក្នុងឆ្នាំ ២០២២ ផងដែរ៕