តាមនោះ បង្កើត ក្រុមការងារចំនួន៦ក្រុមនៅតាមក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត ក្រុងនានា ដែលមាន អត្រានៃការបើកចំណាយទុនវិនិយោគសាធារណៈឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រោម៦០%នៃផែនការដែលបានប្រគល់ជូន។ ក្រុមការងារដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីមួយចំនួន មានភារកិច្ចត្រួតពិនិត្យ បូកសរុបការលំបាក ការជំពាក់ជំពិន វិភាគមូលហេតុនៃការលំបាក ការជំពាក់ជំពិនក្នុងដំណើរការអនុវត្តន៍ គម្រោងវិនិយោគសាធារណៈ ជាពិសេសគឺគម្រោងដែលប្រើប្រាស់ទុន ODA និងទុន កម្ចីអនុគ្រោះ របស់អ្នកផ្ដល់ហិរញ្ញប្បទានបរទេសនៅតាមក្រសួង ស្ថាប័នមជ្ឈឹមនិង ខេត្ត ក្រុងនានា ព្រមទាំងលើកសំណើរ អនុសាសន៍ ដំណោះស្រាយ សំដៅជំរុញការ បើកចំណាយទុនវិនិយោគសាធារណៈ លើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដើម ទុនផងដែរ៕