ទិដ្ឋភាពនៃសិក្ខាសាលា |
នារសៀលថ្ងៃទី ២ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបាន បើកសិក្ខាសាលា ក្រោមប្រធានបទ “ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ និក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថលនៅវៀតណាម។ នេះគឺជាសិក្ខាសាលាមួយក្នុងចំណោមសិក្ខាសាលាទាំង ៥ នៅក្នុងក្របខ័ណ្ឌនៃវេទិកាកម្រិតខ្ពស់និងពិព័រណ៍អន្តរ ជាតិ ស្តីពីឧស្សាហកម្ម៤.០ - Industry 4.0 Summit 2019។
នៅក្នុងសិក្ខាសាលានោះ ប្រតិភូបានលើកឡើងនូវ និន្នាការពាណិជ្ជកម្មអេឡិចត្រូ និក ចំនួន ៤ ដែលត្រូវបានគេរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្លាំងនិងមានការរីកចម្រើនគួរអោយកត់សម្គាល់ដែរ។ លោក Le Xuan Thanh ប្រធាននាយកដ្ឋានឧស្សាហកម្មនៃគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបានវាយតម្លៃថា៖ “សក្តានុពលរបស់ វៀតណាមសម្រាប់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺមានទំហំធំធេង ប៉ុន្តែ ដើម្បីអភិវឌ្ឍសក្តានុពលនេះ វាចាំបាច់ត្រូវមានប្រព័ន្ធគោលការណ៍ណែនាំនិងដំណោះស្រាយព្រមៗគ្នា ជាពិសេស អនុវត្តន៍ល្អនូវសមិទ្ធិផលទទួលបានពីបដិវត្តឧស្សាហកម្មលើកទី ៤។ ហេតុដូច្នេះ សិក្ខាសាលាថ្ងៃនេះបានត្រៀមរៀបចំឡើង សំដៅពិភាក្សា និងដាក់ចេញសំណើរគោលនយោបាយ ជូនបក្ស រដ្ឋសភានិងរដ្ឋាភិ បាលដើម្បីដាក់ចេញនូវដំណោះស្រាយត្រឹមត្រូវនិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅវៀតណាម”៕