រូបភាព៖ គណៈរៀបចំកម្មវិធី |
បញ្ហាដូចជាគោលនយោបាយរបស់រដ្ឋ របស់មូលដ្ឋាន និងឱកាសវិនិយោគ ត្រូវបានអ្នកជំនាញវិភាគយ៉ាងហ្មត់ចត់និងចែករំលែកព័ត៌មានក្នុងព្រឹត្តិការណ៍នេះ។ ទន្ទឹមនឹងការឧទ្ទេសនាមគោលនយោបាយជួយឧបត្ថម្ភវិនិយោគរបស់រដ្ឋ ក្នុងការអភិវឌ្ឍទេសចរណ៍កសិកម្ម តុមូលជំរុញការវិនិយោគក៏នឹងជូនដំណឹងអំពីគម្រោងសក្តានុពលដែលកំពុងអំពាវនាវការវិនិយោគលើវិស័យវប្បធម៌ កីឡា ទេសចរណ៍ កសិកម្មនិងរុក្ខាប្រមាញ់នៅតាមមូលដ្ឋាន។ លើសពីនេះទៀត តុមូលក៏មានសកម្មភាពជួបប្រាស្រ័យនិងផ្លាស់ប្តូរការតភ្ជាប់រវាងសហគ្រាសដែលបាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍអចលនទ្រព្យសម្រាប់ការអភិវឌ្ឍទេសចរណ៍និយាយរួមនិងទេសចរណ៍កសិកម្មនិយាយដោយឡែក។
រដ្ឋាភិបាលវៀតណាមបានកំណត់ដល់ឆ្នាំ ២០៣០ ទេសចរណ៍នឹងក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕