ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ TTXVN) |
ថ្លែងមតិប្រារព្ធសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាហ្វ្រិកខាងត្បូង លោក Vu Van Dung បានសង្កត់ធ្ងន់ថា អាហ្វ្រិកខាងត្បូងជាខឿនសេដ្ឋកិច្ចធំ បំផុតនៅទ្វីបអាហ្វ្រិក ខណៈដែល វៀតណាមជាខឿនសេដ្ឋកិច្ចពោរពេញទៅ ដោយសក្ដានុពល។ ដោយហេតុនេះ ការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាការផ្លាស់ប្ដូរព័ត៌មាននិងតភ្ជាប់គ្នារវាងសហគ្រាស វៀត ណាមនិងអាហ្វ្រិកខាងត្បូងគឺចាំបាច់ណាស់។ ដូច្នេះហើយ សិក្ខា សាលាពន្លឿនការវិនិយោគវៀតណាម-អាហ្វ្រិកខាងត្បូងនិងទីក្រុង Johannesburg - ខេត្ត Vinh Phuc លើកនេះ នាំមកនូវលទ្ធផលជាក់ស្ដែងសំរាប់ ភាគីទាំងអស់តាមនោះរួមចំណែកសំខាន់ធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនង មិត្តភាព កិច្ចសហប្រតិបត្តិការវៀតណាម-អាហ្វ្រិកខាងត្បូងនាពេលខាងមុខ៕