ជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា

Chia sẻ

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨   ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។

ជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា - ảnh 1នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងពិធីអបអរសាទរខួបលើកទី ៤៥ នៃ “ដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត” នាថ្ងៃទី ២០ ខែមិថុនា នៅខេត្ត Binh Phuoc (រូបថត៖ Vu Khuyen/VOV)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់កម្ពុជាលើកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា ដំណើរទស្សនកិច្ចនេះ មានអត្ថន័យលើគ្រប់វិស័យ ជាពិសេស ដំណើរទស្សនកិច្ចនេះបានប្រារព្ធឡើងក្នុង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា” ដើម្បីអបអរសាទរខួបលើកទី ៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជំរុញការវិនិយោគនិងពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា - ảnh 2អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Nguyen Minh Vu (រូបថត៖ Lam Khanh/TTXVN)

ស្តីពីវិស័យសហប្រតិបត្តិការដែលត្រូវបានរំពឹងទុកបំផុតក្នុងដំណើរទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រីលោក Nguyen Minh Vu បានឲ្យដឹងថា៖ “វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ គឺជាចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនឹងក្លាយជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី។ ក្នុងរយៈពេលកន្លងមក វិស័យនេះបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយទំហំពាណិជ្ជកម្មទ្វេភាគីទំនងជានឹងលើសពី ១០ ពាន់លានដុល្លារនៅឆ្នាំនេះ។ ការវិនិយោគរបស់វៀតណាមនៅកម្ពុជាបន្តនាំមុខសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ជិត ៣ ពាន់លានដុល្លារ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការដើម្បីបង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ  ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត”៕

ប្រតិកម្មទៅវិញ