ជំរុញការចូលរួមរបស់អាស៊ានក្នុងខ្សែសង្វាក់តម្លៃពិភពលោកក្រោយពីជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - សិក្ខាសាលានេះទាក់ទាញបានការចូលរួមរបស់ស្ថាប័នតំណាងអាស៊ានចំនួន ២១ មកពីសសរស្តម្ភសហគមន៍សេដ្ឋកិច្ច និងវប្បធម៌ សង្គមម។
ជំរុញការចូលរួមរបស់អាស៊ានក្នុងខ្សែសង្វាក់តម្លៃពិភពលោកក្រោយពីជំងឺរាតត្បាតកូវីដ ១៩ - ảnh 1(រូបថត៖ twitter)

នៅថ្ងៃទី ៥ ខែឧសភា លេខាធិការដ្ឋាន នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំសិក្ខាសាលាដោយប្រធានបទ “ប្រែក្លាយវិបិត្តទៅជាឱកាស៖ ការចូលរួមរបស់អាស៊ានក្នុងខ្សែសង្វាក់តម្លៃសកលលោកក្នុងពិភពលោកក្រោយពីជំងឺរាតត្បាតកូវីដ ១៩”។ សិក្ខាសាលានេះទាក់ទាញបានការចូលរួមរបស់ស្ថាប័នតំណាងអាស៊ានចំនួន ២១ មកពី សសរស្តម្ភ សហគមន៍សេដ្ឋកិច្ច និងវប្បធម៌ សង្គម។

អញ្ជើញថ្លែងមតិបើកសន្និសីទនេះ អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ច (AEC) លោក Satvinder Singh បានសង្កត់ធ្ងន់ថា ខ្សែសង្វាក់សកលកំពុងមានការផ្លាស់ប្ដូរតាមទិសពិពិធកម្មជាងមុន។ ការចូលរួមខ្សែសង្វាក់តម្លៃសកលបន្ថែមនឹងជួយបណ្ដាខឿនសេដ្ឋកិច្ចអាស៊ានក្នុងការស្ដារឡើងវិញប្រកបដោយចីរភាព ហើយអាស៊ាននឹងមានឱកាសទទួលបានផលប្រយោជន៍ពីនិន្នាការទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ