តំបន់សេដ្ឋកិច្ចស្នូលភាគខាងជើងមានខេត្តក្រុងចំនួន៧គឺ៖ Ha Noi Hai Phong Quang Ninh Hai Duong Hung Yen Vinh Phuc និង Bac Ninh។ នេះជាមជ្ឈ មណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការពារជាតិនិងសន្តិសុខនៃប្រទេសទាំង មូល ដែលមានទ្រង់ទ្រាយសេដ្ឋកិច្ចឈរលំដាប់ទី២ទូទាំងប្រទេស ដោយស្រូប យក៣២%នៃ GDP ជាតិ។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចនៃតំបន់សេដ្ឋកិច្ចស្នូលភាគ ខាងជើងនេះកំពុងត្រូវតែព្រឈមមុខនឹងការលំបាកឧបសគ្គមួយចំនួន។
ដើម្បីជួយអោយតំបន់សេដ្ឋកិច្ចស្នូលភាគខាងជើងពង្រីកបាននូវសក្ដានុភាព ឧត្តមភាព អភិវឌ្ឍយ៉ាងខ្លាំងក្លានិងប្រកបដោយចីរភាពនោះ លោកនាយករដ្ឋមន្រ្តី បានសំណូមពរអោយថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ន ប្រធានគណៈកម្មាធិការ ប្រជាជនខេត្តក្រុងទាំងអស់ក្នុងតំបន់ ត្រូវការបញ្ជាណែនាំអោយអភិវឌ្ឍយ៉ាងខ្លាំង ក្លានូវវិស័យនានាដែលខេត្តក្រុងរបស់ខ្លួនមានសក្ដានុភាពនិងឧត្តមភាព ជា ពិសេសគឺវិស័យឧស្សាហកម្មកែច្នៃ បង្កបង្កើត កសិកម្មដោយអនុវត្តបច្ចេកវិទ្យា ខ្ពស់ បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍ និងអភិវឌ្ឍទីក្រុងឆ្លាតវៃ។ លោកនាយករដ្ឋ មន្រ្តីបានសំណូមពរអោយកសាងសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមនូវមាត្រាមួយចំនួននៃច្បាប់វិនិយោគនិងសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់សហគ្រាស សំដៅទាក់ទាញដោយមាន ការជ្រើសរើសនូវទុនវិនិយោគពីបរទេស ដោយផ្ដល់អាទិភាពដល់គម្រោងបច្ចេក វិទ្យាខ្ពស់ បច្ចេកវិទ្យាថ្មី ការគ្រប់គ្រងទំនើប និងជិតស្និទ្ធជាមួយបរិស្ថាន។ គណៈ កម្មាធិការបណ្ដាខេត្តក្រុងក្នុងតំបន់សេដ្ឋកិច្ចស្នូលភាគខាងជើង ត្រូវមានយន្តការ ពិសេសដោយឡែកដើម្បីលើកទឹកចិត្តអោយសហគ្រាសធំៗអភិវឌ្ឍក្លាយទៅជាសហគ្រាសមានទ្រង់ទ្រាយតំបន់និងអន្តរជាតិ ដើម្បីបង្កើតឡើងឥទ្ធិពលនិង ដឹកនាំសហគ្រាសដទៃទៀតក្នុងតំបន់អភិវឌ្ឍតាម៕