កិច្ចប្រជុំកំពូលអាស៊ាន+៣ (រួមមានអាស៊ាននិងប្រទេសដៃគូចំនួន៣គឺចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលប្រាព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា តាមប្រព័ន្ធអនឡាញ បាន ចេញសេចក្ដីថ្លែងការណ៍របស់ប្រធាន ក្នុងនោះសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហ ប្រតិបត្តិការអាស៊ាន+៣ ឆ្ពោះទៅរកគោលដៅយូរអង្វែងដែលជាការកសាងសហគមន៍ អាស៊ីបូព៌ាដែលអាស៊ានដើរតួរជាកម្លាំងចលករ។
សេចក្ដីថ្លែងការណ៍បានទទួលស្គាល់នូវសារសំខាន់របស់អាស៊ាន+៣ ក្នុងការ រក្សានិងពង្រឹងសន្តិភាព សន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍនៅអាស៊ីបូព៌ា ព្រមទាំង បញ្ជាក់នូវការប្ដេជ្ញាចិត្តបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹង បទល្មើសឆ្លងដែន ក៏ដូចជាដោះស្រាយបញ្ហាសន្តិសុខក្រៅប្រពៃណីផងដែរ។
អង្គប្រជុំបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវតួនាទីដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងការទប់ទល់នឹងការរីករាលដាលនៃជម្ងឺរាតត្បាតកូវីដ-១៩ក្នុងតំបន់ ហើយសម្រួលផលប៉ះពាល់ទៅលើសេដ្ឋ កិច្ចសង្គម; កត់សម្គាល់ការជួយឧបត្ថម្ភនិង ការរួមវិភាគទានរបស់ប្រទេសដៃគូទាំង៣ចំពោះប្រទេសសមាជិកអាស៊ាន និងគំនិត ផ្ដួចផ្ដើមប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត; ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការ បង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន+៣ សំដៅជំរុញការស្ដារឡើងវិញក្នុងតំបន់ក្រោយ ជម្ងឺរាតត្បាតផងដែរ។
អង្គប្រជុំក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការកំណត់បញ្ហាប្រឈមនិង ឱកាសក្នុងបរិបទដែលសេដ្ឋកិច្ចតំបន់កំពុងត្រៀមរៀបចំសម្រាប់ការកកើត ហើយទាញ យកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដូចនឹងឧបករណ៍មួយសម្រាប់ជំរុញ ការស្ដារសេដ្ឋកិច្ចរបស់អាស៊ាន+៣។ ក្រៅពីនោះ អង្គប្រជុំបានរំលេចនូវសារសំខាន់នៃ ការជួបប្រាស្រ័យវប្បធម៌និងរវាងប្រជាជនជាមួយប្រជាជន ក្នុងបំណងលើកកំពស់ ការយល់ដឹងអំពីវប្បធម៌និងអត្តសញ្ញាណអាស៊ានក្នុងតំបន់ផងដែរ៕