ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង

Theo VOV -
Chia sẻ
Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដៃគូរ​មជ្ឈឹម​បូព៌ា-អាហ្វ្រីកខាងជើងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤និងទី​៥​វិច្ឆិកាខាងមុខនៅទីក្រុងហាណូយ។
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង - ảnh 1
ដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង (internet)

        Vovworld-វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមជាមួយដៃគូរ​
មជ្ឈឹម​បូព៌ា-អាហ្វ្រីកខាងជើងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៤និងទី​៥​វិច្ឆិកាខាងមុខនៅទីក្រុងហាណូយ។ នេះជាការផ្ដើមគំនិតរបស់វៀតណាមសំដៅ​បង្កើតការលោតផ្លោះថ្មីសំរាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដា​ប្រទេសនៅដំបន់មជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង ពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម
និង​វិនិយោគ។

        ឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២៥តុលា អនុរដ្ឋមន្ត្រី
ការ​បរទេស​វៀតណាមលោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា៖

        “វេទិការនឹងជាឱកាសល្អដើម្បីវៀតណាមឧទ្ទេសនាមជាមួយបណ្ដាប្រទេស
នៅមជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើងអំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់​
វៀត​ណាមក៏ដូចជាឱកាសវិនិយោគអាជីវកម្មរបស់វៀតណាម។ តាមរយៈវេទិការ
លើក​នេះ ក្រសួងផ្នែកអង្គភាពអាជីវកម្ម ដំបន់អ្នកតាក់តែងគោលនយោបាយនានា​
របស់​វៀតណាមបានជួបប្រាស្រ័យផ្លាស់ប្តូរជាមួយគ្នាអំពីបទពិសោធន៍លើកឡើង
រាល់ទិសដៅនិងវិធានការជាក់ស្ដែងដើម្បីលើកកំពស់ជាងទៀតនូវលទ្ធផលសហ
ប្រតិបត្តិការ​រវាងវៀតណាមជាមួយបណ្ដាប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង។
វៀតណាមក៏​ចាត់ទុកដែរថា នេះជាឱកាសល្អដើម្បីផ្សព្វផ្សាយឧទ្ទេសនាមអំពី
វប្បធម៍ទឹកដីមនុស្សវៀតណាមជាមួយបណ្ដាប្រទេសមជ្ឈឹមបូព៌ា-អាហ្វ្រីកខាងជើង បង្កើនចំណងមិត្តភាព​ការ​យល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាមជាមួយប្រទេស
នានាក្នុងដំបន់នេះ៕”

ប្រតិកម្មទៅវិញ