ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាង Slovakia - ឡាវ - វៀតណាម

Chia sẻ
(VOVworld) – នាយប់ថ្ងៃទី ១០ វិច្ឆិកា នៅរដ្ឋធានី Bratislava
របស់ Slovakia ធនាគារ ពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិង
អភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារនាំចេញនាំចូល
Slovakia (Eximbanka SR) បានចុះហត្ថលេខាលើអនុស្សារ
ណៈយោគយល់គ្នា
ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាង Slovakia - ឡាវ - វៀតណាម  - ảnh 1
ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាង Slovakia - ឡាវ - វៀតណាម (Image: VNA)


(VOVworld) – នាយប់ថ្ងៃទី ១០ វិច្ឆិកា នៅរដ្ឋធានី Bratislava របស់ Slovakia ធនាគារ ពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារនាំចេញ
នាំចូល Slovakia (Eximbanka SR) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពីការផ្តល់ជំនួយខាងឥណទានសំរាប់គំរោងការណ៍សាងសង់ឃ្លាំងដាក់ទំនិញ
សំរាប់ នាំចេញនិងប្រព័ន្ធបំពង់ផ្គត់ផ្គង់ប្រេងសាំងពីកំពង់ផែ Hon La ខេត្ត Quang Binh
(ភាគកណ្ដាល​វៀតណាម) ដល់ខេត្ត  Khammoun របស់ឡាវ។ នេះគឺជាគំរោងការណ៍
មានទុនវិនិយោគ ១០០% របស់ឡាវដោយមានតំលៃ ២ រយលាន ដូល្លាអាមេរិកនិង
ក្រុមហ៊ុន PetroLao នឹងអនុវត្តគំរោងការណ៍នេះ។ ក្នុងនោះ BIDV ដើតួនាទីពិគ្រោះ
យោបល់សំរាប់ PetroLao Eximbanka SR គឺជាប្រភពបំផុស ៨៥% នៃទុនពីអង្គការ
ហិរញ្ញវត្ថុនៅអឺរ៉ុប។ នាថ្ងៃដ៏ដែល វេទិការពាណិជ្ជកម្ម Slovakia - ឡាវ -​ វៀតណាម ក៏ត្រូវបានរៀបចំឡើង នៅរដ្ឋធានី Bratislava ផងដែរ៕

ប្រតិកម្មទៅវិញ