ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី Tan Chuan-Jin (ប្រភព៖ Todayonline) |
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមរបស់ប្រធានរដ្ឋសភានៃសាធា រណៈរដ្ឋសិង្ហបុរី Tan Chuan-Jin និងគណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសឹង្ហបុរីប្រព្រឹត្តទៅក្នុងបរិបទ នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្ររវាង វៀត ណាមនិងសិង្ហបុរីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើ វិស័យនានា រួមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងមក។
ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាព គោលនយោបាយការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឆ្ពោះទៅកាន់ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣ ផងដែរ៕