ជំរុញកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងវៀតណាម(VOV) គឺជាអាទិភាពយុទ្ធសាស្ត្រមួយរបស់អង្គការយូណេស្កូ (UNESCO)

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែមករា អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអញ្ជើញទទួលជួបជាមួយប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិយូណេស្កូ (UNESCO) ប្រចាំនៅវៀតណាម លោក Michael Croft។
ជំរុញកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងវៀតណាម(VOV) គឺជាអាទិភាពយុទ្ធសាស្ត្រមួយរបស់អង្គការយូណេស្កូ (UNESCO) - ảnh 1  អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអញ្ជើញទទួលជួបជាមួយប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិយូណេស្កូ (UNESCO) ប្រចាំនៅវៀតណាម លោក Michael Crof (រូបថត៖ vov.vn)

ក្នុងជំនួបនេះ លោក Nguyen The Ky បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គការយូណេស្កូនិយាយរួម និងការិយាល័យអង្គការយូណេស្កូប្រចាំនៅទីក្រុងហាណូយនិយាយដោយឡែកក្នុងវិស័យអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌ជាដើម។

ក្នុងឆ្នាំ ២០២០ វិទ្យុសម្លេងវៀតណាមមានគោលបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យជាមួយការិយាល័យអង្គការយូណេស្កូប្រចាំនៅទីក្រុងហាណូយ ជាពិសេសគឺ សហការរៀបចំទិវាវិទ្យុសម្លេងពិភពលោកឆ្នាំ ២០២០ ដែលអង្គការយូណេស្កូបំផុសឡើងដោយមានប្រធានបទ“ ការផ្សាយសម្លេងនិង ភាពសម្បូរបែប” ។ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖

«យើងខ្ញុំវាយតំលៃខ្ពស់ចំពោះតួនាទីរបស់អង្គការយូណេស្កូ និងការគូសសញ្ញាដ៏សំខាន់របស់យូណេស្កូនៅវៀតណាមពិតជាជ្រាលជ្រៅណាស់ផងដែរ។ យើងខ្ញុំផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ដែលត្រូវបានយូណេស្កូរួមបញ្ចូកក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍និងរូបីយ៍របស់មនុស្សជាតិ។ ការឃោសនាយ៉ាងដូចម្តេចដើម្បីប្រជាជនគ្រប់រូបយល់ដឹងអំពីការរក្សា និងពង្រីកបេតិកភ័ណ្ឌទាំងនេះសម្រាប់ជំនាន់ក្រោយៗមក។ យើងខ្ញុំក៏ផ្តល់អាទិភាពដល់ការឃោសនាដោយឆ្ពោះទៅយុវជនវៀតណាម អ្នកដែលប្រៀបខ្សោយក្នុងសង្គម ដូចជាស្ត្រី ជនជាតិភាគតិច ជាពិសេសគឺផ្តោតសំខាន់ទៅលើការជួបប្រាស្រ័យខាងវប្បធម៌រវាងវៀតណាមនិងប្រទេសដទៃទៀតនៅលើពិភពលោកផងដែរ។»

ជំរុញកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងវៀតណាម(VOV) គឺជាអាទិភាពយុទ្ធសាស្ត្រមួយរបស់អង្គការយូណេស្កូ (UNESCO) - ảnh 2  អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានអញ្ជើញទទួលជួបជាមួយប្រធានតំណាងអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិយូណេស្កូ (UNESCO) ប្រចាំនៅវៀតណាម លោក Michael Crof (រូបថត៖ vov.vn)

រីឯខ្លួនវិញ លោក Michael Croft បានអះអាងនូវការប្តេជ្ញាជួយឧបតមថ្ថម្ភគាំទ្រវៀតណាមនិងវិទ្យុសម្លេងវៀតណាមដើម្បីរៀបចំមហាសន្និបាតសមាគមន៍ផ្សាយសម្លេងនិងទូរទស្សន៍អាស៊ី (ABU) ក្នុងឆ្នាំ ២០២០ ប្រកបដោយជោគជ័យ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងវៀតណាមគឺជាអាទិភាពយុទ្ធសាស្ត្រមួយរបស់អង្គការយូណេស្កូក្នុងឆ្នាំ ២០២០ និងបណ្តាឆ្នាំជាបន្តទៀតផងដែ៕

ប្រតិកម្មទៅវិញ